Join with Health.com.kh on Telegram

​ប្រសិនបើ​អ្នកជា​មនុស្ស​ចូលចិត្ត​បរិភោគ​សូកូឡា នោះ​មានរឿង​មួយ​ដែល​អ្នក​គួរ​ដឹងៈ មានតែ​សូកូឡា​មួយចំនួន​ប៉ុណ្ណោះ ទើប​ល្អ​ពិតប្រាកដ​សម្រាប់​សុខភាព​, ពិសេស​គឺ​សុខភាព​សរសៃឈាម​បេះដូង ។

.​អ្វីដែល​អ្នក​ត្រូវ​ដឹង​៖
​ដំបូង​, សូកូឡា​ត្រូវ​បានដាក់​ក្នុង​ប្រអប់​ដ៏​ស្រស់ស្អាត​ចង​លំអ​ដោយ​ខ្សែបូ ជាមួយនឹង​រូបរាង​ផ្សេងៗ​គ្នាច្រើន តែ​ជា​ប្រភេទ​សូកូឡា​សម្រាប់​បរិភោគ​ឲ្យ​ឆ្ងាញ់​មាត់ ដោយ​មិន​ជួយ​ជា​ប្រយោជន៍​អ្វី​ចំពោះ​សុខភាព ។ សូកូឡា​ប្រភេទ​នេះ ត្រូវបាន​បន្ថែម​យ៉ាងច្រើន​នូវ​ស្ករ និង​កាឡូរី ។​

​ជំនួស​មកវិញ អ្នក​គួរ​ស្វែងរក​សូកូឡា​សុទ្ធ ធ្វើ​ពី​គ្រាប់​កា​កាវ​ដែលមាន​ផ្ទុក​សារជាតិ flavanol ប្រឆាំង​អុកស៊ីតកម្ម ទើប​មាន​ប្រសិទ្ធភាព​ការពារ​សរសៃឈាម​រប​ស់​អ្នក​, បញ្ចៀស​ជំងឺ​បេះដូង និង​រក្សា​ចលនា​ឈាម​រត់​ល្អ​បំផុត ។​

​កា​កាវ​ខ្មៅ មាន​អត្រា​កា​កាវ​ខ្ពស់ជាង និង​មិន​ផ្ទុក​ស្ករ​។ វា​ជា​ប្រភព polyphenol ដ៏​អស្ចារ្យ​។ សូកូឡា​ខ្មៅ​មួយ​បន្ទះ ទម្ងន់ 42g គឺមាន​ផ្ទុក 950mg សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​។ ក្នុងពេល​សូកូឡា​ទឹកដោះគោ​ទម្ងន់​ប៉ុនគ្នា ផ្គត់ផ្គង់​តែ 400g​។ ចំណែកឯ​សូកូឡា​ស នោះ​ពុំមាន​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ឡើយ ។​

​អ្នក​គួរ​ជ្រើស​យក​សូកូឡា​មាន​ផ្ទុក​តិច​បំផុត 70% កា​កាវ​, បន្ទាប់ពី​បាន​ទម្លាប់​សន្សឹមៗ នឹង​រស់ជាតិ​ល្វីង​របស់​វា នោះ ចូរ​បង្កើន​ដល់ ៨៥% ឬ ៩០% កា​កាវ ។​

.​កុំ​បរិភោគ​ច្រើនពេក​
​ការស្រាវជ្រាវ​បង្ហាញថា មនុស្ស​វ័យ​កណ្តាល​បរិ​ភោគ​សូកូឡា​ខ្មៅ 100g ក្នុង​១​ថ្ងៃ មាន​អត្រា​កើត​ជំងឺ​បេះដូង​ទាប​ជាង ប្រៀប​នឹង​អ្នក​មិន​បរិភោគ តែ​នេះ​ជា​បរិមាណ​ច្រើនពេក ដែល​អាច​បណ្តាល​ឲ្យ​ឡើង​ទម្ងន់​។ ដូច្នេះហើយ អ្នកជំនាញ បាន​ទូន្មាន​ថា​គួរ​បរិភោគ​ប្រមាណ 28g ជា​បរិមាណ​សមស្រប​បំផុត ៕​