មិនមែនដុំសាច់មហារីកខួរក្បាលទាំងអស់ សុទ្ធតែបង្កឲ្យមានរោគសញ្ញានោះទេ ហើយមួយចំនួនទៀត (ដូចជាដុំសាច់នៃក្រពេញ pituitary gland) មិនត្រូវបានគេរកឃើញទេ លុះត្រាតែការស្កេន CT ឬ MRI ត្រូវបានធ្វើដោយមូលហេតុផ្សេងទៀត។

រោគសញ្ញានៃជំងឺមហារីកខួរក្បាលមានច្រើន ហើយមិនជាក់លាក់ ចំពោះដុំសាច់ខួរក្បាលដែលមានន័យថា វាអាចបណ្តាលមកពីជំងឺផ្សេងៗទៀត។ មធ្យោបាយតែមួយគត់ ដើម្បីដឹងច្បាស់អំពីអ្វីដែលបង្កឲ្យមានរោគសញ្ញា គឺត្រូវធ្វើតេស្តរករោគវិនិច្ឆ័យ។

រោគសញ្ញាអាចបណ្តាលមកពី ៖

• ដុំមហារីកមួយសង្កត់លើផ្នែកផ្សេងទៀតនៃខួរក្បាល និងមិនឲ្យវាពីមានដំណើរការធម្មតា។
• ការហើមនៅក្នុងខួរក្បាល ដែលបណ្តាលមកពីដុំសាច់ ឬការរលាកជុំវិញ។

រោគសញ្ញាដូចខាងក្រោម គឺជារឿងធម្មតាបំផុត ៖
• ឈឺក្បាល
• ខ្សោយ
• ភាពមិនស្រួលក្នុងខ្លួន
• ពិបាកក្នុងការដើរ
• ការប្រកាច់។

រោគសញ្ញាផ្សេងៗដែលមិនសូវជាក់លាក់រួមមាន ៖
• ផ្លាស់ប្តូរស្ថានភាពផ្លូវចិត្ត – ការផ្លាស់ប្តូរនៅក្នុងការផ្តោតអារម្មណ៍ ការចងចាំ ការយកចិត្តទុកដាក់ ឬការប្រុងប្រយ័ត្ន
• ចង្អោរក្អួត
• មើលខុសធម្មតា
• ការលំបាកក្នុងការនិយាយ
• ការផ្លាស់ប្តូរបន្តិចម្តងៗទៅលើសមត្ថភាពបញ្ញា ឬការឆ្លើយតបផ្នែកអារម្មណ៍៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង