រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា រក​ឃើញ​ពលករ​ខ្មែរ ដែល​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ​ម្នាក់​ថែម​ទៀត​ដែល​បាន​ឆ្លង​កូ​វី​ដ​១៩ ហើយ​ក្រសួង​ក៏​បាន​បញ្ជាក់​ថា មិន​មាន​ករណី​ព្យាបាល​ជា​ជា​សះស្បើយ​ឡើយ ។

ក្រសួង​បាន​បន្ត​ថា អ្នក​ឆ្លង​កូ​វី​ដ​១៩​ថ្មី​នេះ ជា​ស្ត្រីជន​ជាតិខ្មែរ អាយុ​២០​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ភូមិ​តា​មុំ ឃុំ​មេទឹក ស្រុក​បាកាន ខេត្តពោធិ៍សាត់ បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២១ បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ។

គិត​ត្រឹម​ម៉ោង​៧​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ នៅ​កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ សរុប​ចំនួន ៤៦៦​នាក់ ក្នុង​នោះ​អ្នកជំងឺ​ជា​សះស្បើយ​ចំនួន ៤៤៣​នាក់ និង​អ្នកជំងឺ​២៣​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ផង​ដែរ ៕