កើតជាមនុស្សស្រីម្នាក់តែងតែមិនស្រួលខ្លួនប៉ុន្មានថ្ងៃជារៀងរាល់ខែ នោះគឺពេលមករដូវ ដោយសារតែពេលដែលជិតមក ស្បូនអ្នកនឹងអាចរួម ដើម្បីប្រមូលផ្តុំឈាមកង្វក់ឱ្យវាអាចចេញមកក្រៅអស់ ជាហេតុដែលអាចធ្វើឱ្យអ្នកឈឺពោះបាន ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីរូបមន្តមួយក្នុងការបំបាត់ភាពឈឺចុកចាប់ទាំងនោះ។ តើមានរូបមន្តអ្វីទៅ?
ទឹកខ្ញីពុទ្ធ្រាខ្មៅ
គ្រឿងផ្សំ ៖ ស្ករខ្មៅ១៥ក្រាម ខ្ញី៤ក្រាម ពុទ្ធ្រាក្រហម៦គ្រាប់ ទឹក៦០០សេសេ។
របៀបចម្អិន ៖ ដំបូងអ្នកត្រូវចិតខ្ញីជាបន្ទះៗ បន្ទាប់មកដាក់ទឹក៦០០សេសេទៅក្នុងឆ្នាំង រួចដាក់ពុទ្ធ្រាក្រហមចូល រួមជាមួយខ្ញី ក្រោយពេលដែលទឹកពុះរួច អ្នកអាចបន្ថយភ្លើងតូចដាំចំនួន២០នាទី ទើបដាក់ស្ករខ្មៅចូលដាំចំនួនមួយនាទី ដើម្បីឱ្យស្កររលាយអស់។
បញ្ជាក់ ៖ រូបមន្តនេះស័ក្តិសមចំពោះមនុស្សស្រីទូទៅក្នុងការប្រើ ប៉ុន្តែសម្រាប់នារីដែលមានសុខភាពឆាប់ក្តៅក្នុង មិនគួរបរិភោគច្រើនឡើយ៕