វាជាជំងឺមួយដែលអាចបង្ការបានបើសិនជាអ្នក យល់ដឹងអំពីវិធីបង្ការ។ មានវ៉ាក់សាំងបង្ការ ជម្ងឺរលាកថ្លើម ដូចខាងក្រោមនេះ:

  1. មានវ៉ាក់សាំងបង្ការជម្ងឺរលាក ថ្លើមប្រភេទអា សម្រាប់ក្រុមជនងាយ រងគ្រោះខ្លាំង ដូចជាអ្នកថែ​ទាំពេលថ្ងៃ គិលានុប្បដ្ឋាយិកា ធ្វើការតាមផ្ទះ អ្នកធ្វើការតាមមន្ទីរពិសោធន៍ និងអ្នកដែលធ្វើដំ​ណើរទៅកាន់ ទីកន្លែងដែលមានជម្ងឺរលាកថ្លើមច្រើន។ អាចចាក់វ៉ាក់សាំងឲ្យទារកក៏ល្អដែរ។
  2. មានវ៉ាក់សាំងបង្ការជម្ងឺរលាកថ្លើម ប្រភេទបេសម្រាប់ចាក់ឲ្យទារក និងកុមារអាយុក្រោម១៨ឆ្នាំ។ ​ក៏មានវ៉ាក់សាំងផងដែរចំពោះ មនុស្សចាស់ដែលងាយរងគ្រោះ ដូចជាអ្នកមានវិជ្ជាជីវៈខាងសុខា​ភិបាល អ្នកចាក់ថ្នាំញៀនតាមសរសៃ និងអ្នកដែលមានឥរិយាបទផ្លូវភេទប្រថុយប្រថាន។
  3. ការចាក់immunoglobuline ក៏អាចបង្ការការកើតរោគបានដែរ ជាពិសេសបើសិនជា:
  4. អ្នកបានប៉ះពាល់អ្នកណាម្នាក់ ដែលបានរកទៅឃើញថាមានមានជម្ងឺ រលាកថ្លើមប្រភេទអាក្នុងពេល
  5. ពីរសប្តាហ៍កន្លងទៅ (ដូចជាឱបថើប ប្រើសម្ភារៈរួមគ្នា) ត្រូវចាក់ភ្លាម
  6. ត្រូវចាក់វ៉ាក់សាំងបង្ការជម្ងឺ រលាកថ្លើមប្រភេទបេឲ្យទារកដែល កើតពីមាតាដែលមានជម្ងឺរលាកថ្លើម ប្រភេទបេ។

វិធានការផ្សេងទៀតរួមមានៈ

  1. ជៀសវាងការប៉ះឈាម​ ឬផលិតផលចេញពីឈាម ជាពិសេសបើសិននោះគឺជាការងាររបស់អ្នក
  2. ចៀសវាងការរួមភេទជាមួយ អ្នកកើតជម្ងឺរលាកថ្លើម ឬដែលគ្មានប្រវត្តិសុខភាពច្បាស់លាស់។​ ត្រូវប្រកាន់យកការរួមភេទដោយសុវត្ថិភាពជានិច្ច។
  3. ត្រូវលាងដៃក្រោយពីត្រលប់មកពីបង្គន់ ឬមុនពេលបរិភោគ។
  4. ជៀសវាងការប្រើចាន ឧបករណ៍ ឬបន្ទប់ទឹកជាមួយអ្នកមានជម្ងឺរលាកថ្លើមប្រភេទអា។
  5. កុំប្រើឡាមកោរពុកមាត់ ម្ជុល ឬច្រាសដុះធ្មេញរួមគ្នា។
  6. នៅពេលធ្វើដំណើរទៅកាន់ទីដែលមាន រោគ​សូមកុំហូបអាហារដែល មិនឆ្អិនល្អ។​សូមផឹកទឹក​ដែលដាក់ដបស្រួលបួល។
  7. សូមកុំប្រើថ្នាំញៀនចាក់តាមសរសៃ​ ហើយបើសិនជាបានប្រើហួសទៅហើយ សូមកុំប្រើម្ជុល​រួមគ្នា និងប្តូរម្ជុលនៅពេលធ្វើការព្យាបាល។
  8. ត្រូវប្រយ័ត្ននៅពេលសាក់សាច់។
  9. សូមកុំសេពសុរានៅពេល ប្រើacetaminophen។ បើមានជម្ងឺរលាកថ្លើមរួចហើយ សូមកុំប្រព្រឹត្ត​ឲ្យសោះ(ដើម្បីកុំឲ្យ ថ្លើមកាន់តែខូវទៅទៀត)។
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង