ឪពុកម្តាយមួយចំនួន តែងតែបារម្ភ អំពីសុខភាពកូន ជាពិសេស ទៅលើដបទឹកដោះគោតែម្តង។ ពេលខ្លះ ទោះបីជាទើបនឹងប្តូរថ្មីក៏ដោយ ក៏ពួកគេមានអារម្មណ៍ថា មានក្លិនស្អុយ ចេញពីដបទឹកដោះគោ។
អឺចឹង ធ្វើម៉េច ទើបអាចលាងបំបាត់ ក្លិនស្អុយបែបនេះបានទៅ?
សូមធ្វើតាម ការណែនាំខាងក្រោមនេះ ៖
១. លាងដបទឹកដោះគោ ដូចធម្មតា ជាមួយនឹងទឹកក្តៅឧណ្ហៗ ដោយព្យាយាមសម្អាត ស្នាមប្រឡាក់ និងទឹកដោះគោ ដែលជាប់នៅនឹងដប
២. ចាក់ម្សៅដុតនំ មួយស្លាបព្រាកាហ្វេ ទៅក្នុងដបទឹកដោះគោ រួចចាក់ទឹកចូលកន្លះដប
៣. គ្របដបឲ្យជិត រួចក្រឡុកលាង ប្រហែលជា ២ នាទី
៤. ចាក់ចោល ហើយលាងដបចេញ ប៉ុន្តែ បើនៅតែធុំក្លិន សូមធ្វើវាសារឡើងវិញម្តងទៀត
៥. ទុកដបចោលឲ្យស្ងួតល្អ ពេញមួយយប់៕