Join with Health.com.kh on Telegram

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ព្រឹក ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២១​នេះ បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី ចំនួន​០៥​នាក់​ថែម​ទៀត ខណៈ​អ្នកជំងឺ​០៤​នាក់ ព្យាបាល​ជា​សះស្បើយ និង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​ផង​ដែរ ។

ក្រសួង​បាន​បន្ត​ថា អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ថ្មី​ទាំង​០៥​នាក់​ខាងលើ​មាន​ដូច​ជា ៖
១- ស្ត្រីជន​ជាតិខ្មែរ អាយុ​៤០​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ ២០២១​។

២- ស្ត្រីជន​ជាតិខ្មែរ អាយុ ៣៦​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ ២០២១​។
៣- ស្ត្រីជន​ជាតិខ្មែរ អាយុ​៤០​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ភូមិ​ចំបក់ ឃុំ​ក្រួស ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០២១​។ សូម​កត់​សម្គាល់ថា​៖ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​លើក​ទី​០២ របស់​បុគ្គល​ទាំង ០៣​រូប ខាងលើ​នេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ​បាន ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តបន្ទាយមានជ័យ​។

៤- ស្ត្រីជន​ជាតិខ្មែរ អាយុ ៤២​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​សង្កាត់​កំពង់ស្វាយ ក្រុង​សេរី​សោ​ភ័​ណ្ឌ ខេត្តបន្ទាយមានជ័យ បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២១ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​ស្ត្រី​រូប​នេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ វិជ្ជមាន​វីរុស កូ​វី​ដ​-១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​។

៥- ស្ត្រីជន​ជាតិខ្មែរ អាយុ​៤៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ ខេត្តពោធិ៍សាត់ ជា​អ្នកដំណើរ​មក​ពី សហរដ្ឋអាមេរិក បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ ២០២១​។

លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​លើក​ទី​០២ របស់​ស្ត្រី​រូប​នេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ហើយ​បច្ចុប្បន្ន អ្នកជំងឺ​ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ មជ្ឈមណ្ឌល​ជាតិ​កម្ចាត់រោគ​របេង និង​ហង់​សិន រាជធានី​ភ្នំពេញ​។

សូម​កត់​សម្គាល់ថា​៖ អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​ខាងលើ សរុប​មាន​ចំនួន ១០៨​នាក់ ដែល​នៅ​ក្នុង​ចំនួន​នេះ មាន​បុគ្គល​ខាងលើ​នេះ​ផង​ដែរ​។ រីឯ អ្នកដំណើរ​ចំនួន ១០៧​នាក់ ដែល​មាន​លទ្ធ ផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វី​ដ​-១៩​នោះ ត្រូវ​បាន​ដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ នៅ​សណ្ឋាគារ​មួយ ក្នុង​រា​ធានី​ភ្នំពេញ ចំនួន ៨០​នាក់ សណ្ឋាគារ​មួយទៀត​ក្នុង​រា​ធានី​ភ្នំពេញ ចំនួន​០៣​នាក់ មណ្ឌល​ច​ត្តា​ឡី​ស័ក រាជធានី​ភ្នំពេញ ចំនួន​២២​នាក់ និង​ស្ថានទូត​អា​មេ​រិ​ក​ចំនួន​០២​នាក់​។

អ្នកជា​សះស្បើយ​ទាំង​០៤​នាក់ ដែល​ជា​ពលករ​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ​រួម​មាន ៖
១- បុរស​ជនជាតិ​ខ្មែរ អាយុ ២៤​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ភូមិ​ថ្នល់​បត់ ឃុំ​ភ្នំ​តូច ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​០៤ ខែមករា​ឆ្នាំ​២០២១​។
២- ស្ត្រីជន​ជាតិខ្មែរ អាយុ​២៦​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល ខេត្តបាត់ដំបង បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០២១​។

៣- បុរស​ជនជាតិ​ខ្មែរ អាយុ​២២​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២១​។
៤- ស្ត្រីជន​ជាតិខ្មែរ​អាយុ​២៣​ឆ្នា មាន​អាសយដ្ឋាន​ស្នាក់​នៅ​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា នៅ​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២១​។
សូម​គត់​សម្គាល់ថា បុគ្គល​ទាំង ៤​នាក់​ខាងលើ​នេះ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ ដោយ​ទទួល​បាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វី​ដ​១៩ ចំនួន ០២​លើក ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​បង្អែក ខេត្តបន្ទាយមានជ័យ​។

គិត​ត្រឹម​ម៉ោង​៧៖០០​នាទី ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២១ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ សរុប​ចំនួន ៤៥៣​នាក់ ក្នុង​នោះ​អ្នកជា​សះស្បើយ​ចំនួន ៣៩៦​នាក់ និង​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​ចំនួន ៥៧​នាក់​ផង​ដែរ ៕