តើអ្នកមានអារម្មណ៍ថារមាស់ ពេលអ្នកព្រិចភ្នែកដែរឬទេ? តើភ្នែករបស់អ្នក ឧស្សាហ៍អស់កម្លាំងដែរឬទេ? តើអ្នកភ្នែករបស់អ្នក ឧស្សាហ៍ឈឺដែរឬទេ? តើអ្នកមានអារម្មណ៍ថា ដូចជាធ្ងន់ក្នុងភ្នែកដែរទេ? តើអ្នកមានអារម្មណ៍ថា ក្តៅក្នុងភ្នែកដែរទេ?

បើមាន សូមធ្វើតាមការណែនាំ ដូចខាងក្រោមនេះ ពីព្រោះ ភ្នែករបស់អ្នក កំពុងតែមានបញ្ហាហើយ។

១. ប្រើឧបករណ៍ផ្តល់សំណើម ក្នុងផ្ទះ ឬកន្លែងធ្វើការ
ភ្នែកស្ងួត អាចបណ្តាលមកពី បរិយាកាសមិនសូវល្អ នៅកន្លែងអ្នករស់នៅ។ កង្វះជាតិទឹក និងសំណើម អាចធ្វើឲ្យភ្នែកអ្នកស្ងួត ហូរទឹកភ្នែក ហើយឧស្សាហ៍ឈឺចុកចាប់។

២. កុំភ្លេចព្រិចភ្នែក
ភ្នែកស្ងួត អាចបណ្តាលមកពី អ្នកបើភ្នែកយូរពេក ដែលជាហេតុធ្វើឲ្យ ខ្យល់ចូលក្នុងកែវភ្នែកច្រើន។ ភ្នែកស្ងួតបែបនេះ បណ្តាលមកពីអ្នកសម្លឹងកញ្ចក់ទូរទស្សន៍ ឬកុំព្យូទ័រច្រើនពេក ដូច្នេះ ចូរឧស្សាហ៍សម្រាកភ្នែករបស់អ្នក ហើយកុំភ្លេចព្រិចភ្នែកផង។

៣. កុំនៅជិតខ្យល់
ខ្យល់កង្ហារ ឬខ្យល់តាមផ្លូវ ងាយនឹងធ្វើឲ្យអ្នក ជួបបញ្ហាភ្នែកស្ងួតណាស់ ដូច្នេះ ត្រូវប្រាកដថា អ្នកនៅឆ្ងាយពីខ្យល់ទាំងនេះ ហើយបិទភ្នែកភ្លាម ពេលមានខ្យល់ខ្លាំង បក់កាត់មុខអ្នក។

៤. លាងត្របកភ្នែក
គ្រូពេទ្យភ្នែកភាគច្រើន តែងណែនាំឲ្យអ្នកជំងឺ ប្រើទឹកលាងភ្នែក ដើម្បីកាត់បន្ថយបញ្ហាភ្នែកស្ងួត ប៉ុន្តែ ត្រូវប្រាកដថា ទឹកនោះស្អាត។

៥. កុំចេញក្រៅ ដោយគ្មានវ៉ែនតាការពារ
វ៉ែនតាខ្មៅ មិនត្រឹមតែធ្វើឲ្យស្រស់ស្អាតនោះទេ ប៉ុន្តែ វាអាចជួយឲ្យភ្នែករបស់អ្នក មិនសូវមានបញ្ហាផងដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង