ការស្រាវជ្រាវលើម្តាយចំនួន ៤០៥ នាក់ ដែលមានកូនពី ៧ ខែដល់ ៣៦ ខែបានបង្ហាញថា ទារកដែលមានទម្លាប់គេងទៀងទាត់ ច្រើនតែឆាប់គេងលក់បានស្រួលស្កប់ស្កល់ ហើយមិនក្រោកឡើងយំឡើយ។
ឪពុកម្តាយខ្លះចាប់ផ្តើមទម្លាប់គេងរបស់ទារកតាំងពី ៦ ទៅ ៨ សប្តាហ៍។ ទម្លាប់ទារករបស់អ្នកអាចជាការរួមបញ្ចូលគ្នានៃសកម្មភាពពេលព្រឹកជាទៀងទាត់។
គន្លឹះក្នុងការជោគជ័យ ៖
1. លេងល្បែងកំសាន្តក្នុងពេលថ្ងៃ និងហ្គេមបែបស្ងប់ស្ងាត់នៅពេលល្ងាច។ នេះធ្វើឲ្យទារករបស់អ្នកមិនសូវភ្ញាក់មុនពេលចូលគេង ប៉ុន្តែ ធ្វើឲ្យគេអស់កម្លាំងដោយសារសកម្មភាពប្រចាំថ្ងៃ។
2. រក្សាសកម្មភាពដូចគ្នា និងតាមលំដាប់ដូចគ្នាដែរជារៀងរាល់យប់។
3. ធ្វើឲ្យគ្រប់សកម្មភាពស្ងប់ស្ងាត់ និងសន្តិភាពជាពិសេសពេលចុងបញ្ចប់នៃទម្លាប់នេះ។
4. ទារកជាច្រើនរីករាយនឹងការងូតទឹកមុនពេលចូលគេង ដែលធ្វើឲ្យអារម្មណ៍ពួកគេស្ងប់។
5. រក្សាទុកសកម្មភាពដែលអ្នកចូលចិត្តបំផុតសម្រាប់ទារក ហើយធ្វើវានៅក្នុងបន្ទប់គេង។ នេះនឹងជួយឲ្យគេទន្ទឹងរង់ចាំពេលល្ងាច និងភ្ជាប់កន្លែងដេករបស់គេជាមួយអ្វីដែលគេចូលចិត្តធ្វើ។
6. ធ្វើឲ្យមានស្ថានភាពពេលយប់ នៅក្នុងបន្ទប់គេងរបស់កូនអ្នកជានិច្ច។ ប្រសិនបើនាងងងុយដេកនៅពាក់កណ្តាលយប់ សម្លេង និងពន្លឺនៅក្នុងបន្ទប់ គួរតែដូចគ្នានឹងពេលដែលគេគេងលក់៕