ដើម្បីបងា្ករបញ្ហាមុន និងកាត់បន្ថយការខូចខាតស្បែករបស់អ្នក ចូរអនុវត្តតាមគន្លឹះទាំងនេះ។
• ជ្រើសរើសថ្នាំលាងសម្អាតពិសេសសម្រាប់មុន ដែលផលិតផលទាំងនេះជារឿយៗផ្ទុកនូវសារធាតុ salicylic acid ឬ benzoyl peroxide ដែលជួយសម្អាតរន្ធមុន។
• លាងសម្អាតមុខរបស់អ្នកដោយទន់ភ្លន់ ព្រោះការប៉ះទង្គិច ឬធ្វើខ្លាំងៗ អាចបណ្តាលឲ្យកើតមុន ឬស្នាមជាំលើសដើម។
• នៅពេលដែលលាងមុខអ្នក សូមប្រើដៃ ឬកន្សែងកប្បាសរបស់អ្នក ដោយសារតែសារឧបករណ៍សម្អាតដទៃទៀតអាចបណ្តាលឲ្យរលាកកន្លែងកើតមុន។
• ប្រសិនបើអ្នកត្រូវការប្រើជាតិសំណើម អ្នកគ្រាន់តែប្រើផលិតផលដែលមានជាតិសំណើមស្រាល ដែលមិនធ្វើឲ្យមានការឈឺចាប់ធ្ងន់ធ្ងរលើមុនរបស់អ្នក៕