រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១២ មករា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសថា បានព្យាបាលស្ត្រីជាពលករខ្មែរមកពីប្រទេសថៃចំនួន២នាក់ បានជាសះស្បើយពីជំងឺកូវីដ១៩ និងគ្មានអ្នកឆ្លងកូវីដ១៩ថ្មីឡើយ ។

ក្រសួងសុខាភិបាលបានឲ្យដឹងថា បានព្យាបាលជាសះស្បើយពលករខ្មែរមកពីប្រទេសថៃ ដែលឆ្លងជំងឺកូវីដ១៩ចំនួន២នាក់មាន ៖
១-ស្ត្រីជនជាតិខ្មែរ អាយុ៣៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានធ្វើ ដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ។
២- ស្ត្រីជនជាតិខ្មែរ អាយុ ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បាន ធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ។

គួរបញ្ជាក់ថា មកដល់ថ្ងៃទី១២ មករា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣៩២នាក់ និងបានព្យាបាលជាសះស្បើយចំនួន៣៧៦នាក់ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យចំនួន១៦នាក់ ផងដែរ ៕