រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ នេះរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន២នាក់ លើពលករដែលធ្វើដំណើរមកពីប្រទេសថៃ ខណៈករណីជាសះស្បើយមិនមាន ។

ក្រសួងបន្តថា អ្នកទាំង២នាក់ ដែលទើបរកឃើញឆ្លងជំងឺកូវីដ១៩ មាន ៖
១- ស្ត្រីជនជាតិខ្មែរ អាយុ៣៦ឆ្នាំ ស្នាក់នៅឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ហើយបច្ចុប្បន្នអ្នកជំងឺ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។




២- ស្ត្រីជនជាតិខ្មែរ អាយុ៣៣ឆ្នាំ ស្នាក់នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានធ្វើដំណើរមកពីប្រទេសថៃ ដល់កម្ពុជានៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ហើយបច្ចុប្បន្នអ្នកជំងឺ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
គិតត្រឹមម៉ោង៧និង០០នាទីព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣៦៦នាក់ ក្នុងនោះព្យាបាលជាសះស្បើយសរុបចំនួន ៣៦១នាក់ និងអ្នកជំងឺ៥នាក់ កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យផងដែរ ៕