រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនាព្រឹក ថ្ងៃទី២៩ ខែធ្នូនេះថា មិនមានករណីជាសះស្បើយ និងករណីកើតកូវីដ១៩ថ្មីឡើយ ។
ក្រសួងបានបន្តថា ចំនួនករណីជំងឺកូវីដ-១៩ សរុប ៣៦៤នាក់ ដដែល និងចំនួនសម្រាលនៅពេទ្យនៅសល់ ៤នាក់ និងចំនួនជាសះស្បើយសរុបចំនួន ៣៦០នាក់ ដដែល និងស្លាប់គ្មាន ។

ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើ មិនចាំបាច់ព្រោះប្រទេសយើងកំពុងរាតត្បាតក្នុងសហគមន៍ និងប្រទេសជិតខាងយើង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។

យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជា អង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។ យើងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ៕