របៀប​រស់នៅ​បែប​សម័យ​ទំនើប​នា​ពេល​បច្ចុប្បន្ន​នេះ​បាន​ផ្តល់​គ្រោះថ្នាក់​ដ៏​ច្រើន​ដល់​សុខភាព​ថ្លើម​។ ហេតុ​ដូច្នេះ​ហើយ​ទើប​រាង​កាយ​ផ្តល់​ជា​សញ្ញា​ប្រាប់​ថា​ថ្លើម​អ្នក​កំពុង​តែ​លើស​ចំណុះ​ជាតិពុល​ហើយ​។

ថ្លើម ក៏​អាច​ខូចខាត​បាន​ដែរ​ដោយសារ​តែ​ឥទ្ធិពល​គ្រោះថ្នាក់​ជា​ច្រើន​ដូច​ជា ស្ត្រេ​ស ការ​ជក់បារី របប​អាហារ​មិន​ផ្តល់​សុខភាព និង​ការ​ប្រើ​ថ្នាំ​ច្រើន​ពេក​ ។ ឥទ្ធិពល​របស់​ទាំងនេះ​សុទ្ធតែ​ដាក់​សម្ពាធ​ដល់​ថ្លើម និង​អាច​រំខាន​ដល់​មុខងារ​ធម្មតា​របស់​វា​បាន​។

ស្ថិត​ក្នុង​ចំណុច​នេះ​ដែរ វា​គឺជា​រឿង​សំខាន់​ណាស់​ដែល​អ្នក​ត្រូវ​ដឹង និង​សម្គាល់​អំពី​រោគ​សញ្ញា​ប្រកាស​អាសន្ន​ដែល​បញ្ជាក់​ថា​ថ្លើម​កំពុង​តែ​មាន​បញ្ហា​ហើយ​។

ហេតុ​ដូច្នេះ​ហើយ បើសិនជា​អ្នក​សម្គាល់​ឃើញ​សញ្ញា​ទាំង​អស់នេះ អ្នក​ត្រូវ​តែ​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម​ដើម្បី​លាង​សម្អាត​ជាតិពុល​ទាំងនោះ​។ សញ្ញា​ទាំង នោះ​មាន​ដូច​ជា​៖

• ឧស្សាហ៍​ចង្អោរ
• លាមក​ពណ៌​ស្លេក
• ល្វីងមាត់​ក្រោយ​ពី​ញ៉ាំ​អាហារ​រួច
• ឈឺ​ក្នុង​ប្រមាត់
• មាន​ឫសដូងបាត ឬ​រីក​សរសៃ​វ៉ែន​នៅ​ជើង
• ឈឺពោះ​ក្រោយ​ពី​ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់​រួច
• ឈឺ​នៅ​លើ​ភ្នែក
• អស់កម្លាំង​រ៉ាំរ៉ៃ
• ឈឺ​នៅ​ក្រោម​ឆ្អឹងស្លាបប្រចៀវ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង