កូនតូចមិនចេះនិយាយ ឬប្រាប់អ្នកថាគេ ចង់បានអ្វីឡើយ ប៉ុន្តែ អ្វីដែលគេអាចធ្វើបានគឺ ការយំ ដើម្បីផ្តល់ជាដំណឹងដល់អ្នកថា គេឃ្លាន ស្រេកទឹក សើមខោទឹកនោម ឬធុញថប់ជាដើម។ គ្រូពេទ្យបានផ្តល់ដំបូន្មាន “ប្រាំ” ដែលអាចជួយកូនអ្នកកុំឲ្យយំបាន ៖
– រុំទារកឲ្យបានកក់ក្តៅ
– (អោប) ដាក់ខ្នង ឬពោះរបស់គេនៅលើដៃរបស់អ្នក
– អង្រួន
– យោល
– ថើប។
ដើម្បីមើលថែរក្សាកូនឲ្យបានល្អ អ្នកត្រូវតែស្វែងយល់ថា ក្នុងរយៈពេលមួយថ្ងៃ (២៤ ម៉ោង) ទារកត្រូវការអ្វីខ្លះ?
• ទារកត្រូវការទឹកដោះម្តាយ ឬទឹកគោម្សៅ ចាប់ពី ៣៥៤ ទៅ ៩៤៦ មីលីលីត្រ។
• ទារកត្រូវការគេងសរុប ១៦ ម៉ោង រាប់ទាំងការគេងពេលយប់ ពេលថ្ងៃ និងការគេងលេងផ្សេងទៀត៕