សញ្ញា​របស់​ជំងឺ​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់​ច្រើន​តែ​កើតឡើង​យឺត​ៗ និង​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ៗ​ក្នុង​រយៈពេល​យូរ​។ រោគ​សញ្ញា​របស់​ជំងឺ​នេះ​មាន​ដូច​ជា​៖

ឈឺចាប់​៖ សន្លាក់​ប្រហែលជា​មានការ​ឈឺចាប់​ក្នុង​ពេល ឬ​ក្រោយ​ពេល​ធ្វើ​ចលនា​រួច​។

តឹង​បែប​ឈឺ​៖ សន្លាក់​អាច​នឹង​មាន​អារម្មណ៍​ថា​តឹង​នៅ​ពេល​សង្កត់​លើ​វា​តែ​បន្តិច​ក៏​ដោយ​។

គាំង​សន្លាក់​៖ ការ​គាំង​សន្លាក់​អាច​នឹង​សម្គាល់​ដឹង​ជាងគេ​នៅ​ពេល​ភ្ញាក់​ពី​គេង​ព្រឹក​ឡើង ឬ​ក្រោយ​ពី​មិន​បាន​ធ្វើ​សកម្មភាព​អ្វីមួយ​រយៈ​។

មិន​អាច​បត់បែន​បាន​៖ អ្នក​ប្រហែលជា​មិន​អាច​ធ្វើ​ចលនា​សន្លាក់​បាន​ពេញលេញ​ឡើយ​។

ឮ​សម្លេង​ក្នុង​សន្លាក់​៖ អ្នក​អាច​នឹង​ឮ​សម្លេង​ក្រេតក្រត​នៅ​ពេល​ប្រើប្រាស់​សន្លាក់​ធ្វើ​ចលនា​។

ឆ្អឹង​ដុះ​បន្លា​៖ ការ​ដុះ​ឆ្អឹង​បន្ថែម​ដូច​បន្លា​នេះ​អាច​នឹង​កើត​មាននៅ​ជុំវិញ​សន្លាក់​ដែល​កំពុង​តែ​មាន​បញ្ហា​។

ពេល​ដែល​ត្រូវ​ជួប​គ្រូពេទ្យ
បើសិនជា​អ្នកមាន​អាកា​រៈ​ឈឺសន្លាក់ ឬ​គាំង​សន្លាក់​យូរ​ជាង​ពីរ​បី​ស​ប្តា​ហ៍​ហើយ​នោះ ចូរ​ធ្វើការ​ណាត់ជួប​ជាមួយ​គ្រូពេទ្យ​ភ្លាម​ទៅ​៕