ការ​ភ្លេចភ្លាំង​មិនមែន​ជា​ជំងឺ​ទេ ប៉ុន្តែ​វា​គឺជា​បណ្តុំ​នៃ​រោគ​សញ្ញា​ដែល​ប៉ះពាល់​ដល់​ការ​ចង​ចាំ ការ​ទំនាក់ទំនង ការ​គិត និង​សមត្ថភាព​រស់នៅ​ក្នុង​សង្គម ដែល​សុទ្ធតែ​រំខាន​ដល់​សកម្មភាព​រស់នៅ​ប្រចាំ​ថ្ងៃ​។ ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា ការ​មាន​របួស​នៅ​ក្បាល ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ដុំ​សាច់​ក្នុង​ខួរក្បាល សុទ្ធតែ​ជា​មូលហេតុ​សំខាន់​មួយ​ចំនួន​នៃ​ការ​ភ្លេចភ្លាំង​។

យ៉ាងណាមិញ ការ​សម្គាល់​ដឹង​នូវ​រោគ​សញ្ញា​របស់​វា​ភ្លាម​ៗ​នឹង​ជួយ​កំណត់​រោគវិនិច្ឆ័យ​បាន​លឿន​ដើម្បី​ស្វែងរក​មូលហេតុ​របស់​វា​។ ខាងក្រោម​នេះ​គឺជា​អ​កា​រៈ​មួយ​ចំនួន​ដែល​បញ្ជាក់​ថា អ្នក​កំពុង​តែ​មាន​អាកា​រៈ​ជំងឺ​ភ្លេចភ្លាំង​ហើយ​៖

១-ការ​ប្រែប្រួល​ចំពោះ​ការ​ចង​ចាំ​រយៈពេល​ខ្លី
២-ពិបាក​ក្នុង​ការ​បំពេញការងារ​ខុស​ៗ​គ្នា​ជា​ច្រើន​ដែល​ខ្លួន​ធ្លាប់តែ​ធ្វើ​បាន
៣-លែង​សូវ​មាន​ចំណាប់អារម្មណ៍​លើ​អ្វី​ដែល​ចូល​ចិត្ត
៤-ភ្លេច​នូវ​ការ​ប្រើប្រាស់​ពាក្យ​ពេ​ជ្យ​ដែល​ត្រឹមត្រូវ ឬ​សាមញ្ញ​ៗ
៥-ឧស្សាហ៍​មាន​ភាព​វង្វេងវង្វាន់
៦-អារម្មណ៍​មានការ​ប្រែប្រួល​ដូច​ជា ការ​បាក់ទឹកចិត្ត ការ​ខឹង​ឆេវឆាវ ឬ​ពិបាកចិត្ត​ជាដើម
៧-ចេះ​តែ​និយាយ​ពាក្យ​ដដែល​ៗ
៨-ពិបាក​ផ្ចង់អារម្មណ៍​លើ​សាច់​រឿង​ដែល​មាន​ច្រើន​ដើម្បី​បញ្ចូល​គ្នា​ក្លាយទៅជា​រឿង​តែ​មួយ
៩-ពិបាក​សម្រប​ខ្លួន​ទៅ​នឹង​ការ​ប្រែប្រួល​អ្វី​ដែល​ថ្មី​ៗ
១០-លែង​ចេះ​កាត់សេចក្តី​ថា​អ្វី​ជា​ខុស និង​អ្វី​ដែល​ត្រូវ

ដូច្នេះ​បើសិនជា​មនុស្ស​ជាទី​ស្រឡាញ់​របស់​អ្នក​ធ្លាប់​មាន​បញ្ហា​ទាំងអស់​ដូច​ខាងលើ យក​ល្អ​គួរតែ​នាំ​គាត់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ខាង​ផ្លូវចិត្ត​ភ្លាម​ៗ​ទៅ​។

ការ​បាត់បង់​ការ​ចង​ចាំតែ​មួយ​មុខ​មិនមែន​មាន​ន័យ​ថា វា​ជា​ជំងឺ​ភ្លេចភ្លាំង​ឡើយ ព្រោះ​វា​មាន​កត្តា​ច្រើន​ទៀត​ដែល​ចូលរួម​ជាមួយ​។ យ៉ាងណាមិញ បើសិនជា​រោគ​សញ្ញា​កើតឡើង​ម្តង​ហើយ​ម្តងទៀត និង​កាន់តែ​ធ្ងន់​ទៅ​ៗ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឲ្យ​ខាន​តែ​បាន​ទៅ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង