វីតាមីន B12 គឺជា​វីតាមីន B ដ៏​សំខាន់​មួយ ដែល​គេ​ស្គាល់ឈ្មោះ​វា​ម្យ៉ាងទៀត​ថា Cobalamin ហើយ​មាន​សារៈសំខាន់ ក្នុង​ការ​ថែរក្សា​ថាមពល​ក្នុង​ខ្លួន សុខភាព​សាច់ដុំ សរសៃឈាម សរសៃប្រសាទ និង​ខួរក្បាល​។

ខាងក្រោម​នេះ គឺជា​អាកា​រៈ​មួយ​ចំនួន ដែល​កំពុង​តែ​ប្រាប់​អ្នក រាង​កាយ​មិន​មាន​វីតាមីន B12 ក្នុង​ខ្លួន​គ្រប់គ្រាន់​ឡើយ​។

កង្វះ​គ្រាប់​ឈាម​តិចតួច
រោគ​សញ្ញា​នៃ​ការ​កង្វះ​វីតាមីន B12 ដ៏​ញឹកញាប់​បំផុត​នោះ គឺ​កង្វះ​គ្រាប់​ត​ឈាម​តិចតួច នេះ​ដោយសារ​តែ​វីតាមីន​មួយ​នេះ មាន​នាទី​ក្នុង​បង្កើន​គ្រាប់​ឈាម​។ បើសិនជា​អ្នក​មិន​មាន ជីវជាតិ​មួយ​នេះ​គ្រប់គ្រាន់​ទេ កោសិកា​គ្រាប់​ឈាមក្រហម​នឹង​ថយ​ចុះ​។

ញ័រ​ទ្រូង និង​ពិបាក​ដកដង្ហើម
ដោយសារ​តែ​កង្វះ​គ្រាប់​ឈាម​តិចតួច ដោយសារ​តែ​ញ៉ាំ​វីតាមីន B12 មិន​គ្រប់គ្រាន់​រាល់ថ្ងៃ អ្នក​ទំនងជា​អាច​ងាយ នឹង​មាន​បញ្ហា​ញ័រ​ដើមទ្រូង​ណាស់​។ ការ​ពិបាក​ដកដង្ហើម ក៏​ជា​អាកា​រៈ​មួយទៀត របស់​ជំងឺ​កង្វះ​គ្រាប់​ឈាម​ដែរ​។ ការ​ដោះស្រាយ​បញ្ហា​កង្វះ​គ្រាប់​ឈាម​បាន នឹង​ជួយ​សម្រាល​ដល់​ការ​ញ័រ​ដើមទ្រូង និង​ពិបាក​ដកដង្ហើម​នេះ​បាន​។

ផ្លូវចិត្ត​មិនល្អ
តើ​អ្នកមាន​អារម្មណ៍​ថា ខ្លួនឯង​ដូច​ជា​ឆាប់​ខឹង ភាន់ច្រឡំ និង​ភ្លេចភ្លាំង​ញឹកញាប់​ដែរ​ទេ? រឿង​នេះ​ប្រហែលជា​អ្នក ខ្វះ​ការ​ញ៉ាំ​វីតាមីន B12 ពី​ក្នុង​របប​អាហារ​ហើយ​។ រឿង​នេះ​ច្រើន​តែ​កើតឡើង ជា​ពិសេស លើ​មនុស្ស​ចាស់​អាយុ​ចាប់ពី ៦០ ឆ្នាំ​ឡើង​ទៅ​។

បាក់ទឹកចិត្ត
អ្នកជំនាញ​និយាយ​ថា កង្វះ​វីតាមីន B12 ប្រហែលជា​នាំ​ឲ្យ​បាក់ទឹកចិត្ត​ដែរ​។ ដោយសារ​តែ​វីតាមីន B មាន​សារៈសំខាន់ សម្រាប់​ការ​ផលិត​សារធាតុ​គីមី​ក្នុង​ខួរក្បាល ដូច្នេះ កាលណា​ចំនួន​របស់​វា ទៅ​ជា​អ​តុល្យភាព​នោះ សារធាតុ​គីមី​របស់​ខួរក្បាល អាច​បង្ក​ជា​ការ​បាក់ទឹកចិត្ត​បាន​។ អ្នកជំងឺ​ភ្លេចភ្លាំង និង​ខ្លាច​ច្រើន ក៏​អាច​បណ្តាល​មក ពី​កង្វះ​វីតាមីន B12 ដែរ​។

មាន​អារម្មណ៍​ថា​ឈឺ​ឈៀប​ៗ
អ្នក​ប្រហែលជា​ត្រូវ​ញ៉ាំ​អាហារ​ណា ដែល​សម្បូរ​វីតាមីន B12 ច្រើន​បន្តិច បើសិនជា​អ្នក​ឧស្សាហ៍ មាន​អាកា​រៈ​ឈឺ​ឈៀប​ៗ​នៅ​ចុងដៃ និង​ជើង​។ អ្នកខ្លះ ក៏​មាន​អាកា​រៈ​ស្ពឹក​ៗ ឬ​ក្រហាយ​ៗ​ដែរ​។ វីតាមីន B12 សំខាន់​ណាស់ ក្នុង​ការ​បំពេញ​មុខងារ សរសៃប្រសាទ​កាន់តែ​ល្អ​។ កង្វះ​វីតាមីន​មួយ​នេះ អាច​បង្ក​ជា​ជំងឺសរសៃប្រសាទ ចុងដៃចុងជើង​បាន​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង