ចែករំលែក
  • 25
  •  
  •  

ប្រេងដូង អាចសម្លាប់បាក់តេរី ជួយឲ្យរបួសឆាប់ជា និងផ្តល់សំណើមដល់ស្បែក ដូច្នេះ វាពិតជាល្អណាស់ សម្រាប់ស្បែករបស់អ្នក។

ម្សៅដុតនំ ល្អបំផុត សម្រាប់ការបំបាត់ក្លិន និងជាតិពុលចេញពីរាងកាយ។

នៅពេលអ្នកលាយបញ្ចូលគ្នា រវាងផលិតផលទាំងពីរនេះ ធានាថា បញ្ហាជ្រីវជ្រួញ បញ្ហាមុន ស្បែកឡើងក្រហម ស្នាមសម្លាក និងធូលីដី ពីក្នុងស្បែករបស់អ្នក។

គ្រឿងផ្សំ
• ប្រេងដូង ២ ស្លាបព្រាកាហ្វេ
• ម្សៅដុតនំប៉័ង ១ ស្លាបព្រាកាហ្វេ។

វិធីធ្វើ
1. លាយគ្រឿងផ្សំទាំងពីរនេះ បញ្ចូលគ្នាឲ្យសព្វ
2. លាបល្បាយនេះ នៅលើមុខរបស់អ្នក ជារង្វង់ៗ
3. ទុកចោល ៥ នាទី
4. លាងមុខ ដោយទឹកក្តៅឧណ្ហៗ។

ចំណាំ ៖ អ្នកមិនចាំបាច់ ផ្តល់សំណើមដល់ស្បែកម្តងទៀតឡើយ ពីព្រោះ ប្រេងដូង បានផ្តល់សំណើមដល់ស្បែក៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

មតិរបស់អ្នក

Please enter your comment!
Please enter your name here