ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​ធ្វើ​លំ​ហាត់ប្រាណ​ជា​ទៀងទាត់ និង​ការ​ព្យាបាល​ដោយ​ចលនា​អាច​ផ្តល់​ប្រយោជន៍​ដល់​អ្នក​ដែល​មាន​ជំងឺ​លាក​សន្លាក់​ត្រគាក និង​ជង្គង់​បាន​។

ការ​ស្រាវជ្រាវ​បាន​មើលទៅ​លើ​មនុស្ស​២០៦​នាក់​ដែល​មាន​ជំងឺ​រលាក​សន្លាក់​ត្រគាក និង​ជង្គង់ (​អាយុ​ជា​មធ្យម​៦៦​ឆ្នាំ​)​ហើយ​ត្រូវ​បាន​ចែក​ជា​ពីរ​ក្រុម​។ មួយ​ក្រុម​បាន​ទទួល​ការ​ថែទាំ​ធម្មតា ខណៈ​ដែល​ក្រុម​ដទៃ​ទៀត​មានការ​ធ្វើ​លំ​ហាត់ប្រាណ​ជា​ទៀងទាត់​ការ​ព្យាបាល​ដោយ​ចលនា ឬ​ធ្វើ​ទាំង​ពីរ​ដែល​ត្រូវ​បាន​បន្ថែម​ទៅ​នឹង​ការ​ថែទាំ​ស្តង់ដារ​ទៀត​។

អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា ក្រោយ​ពី​២​ឆ្នាំ​អ្នក​ដែល​បាន​ធ្វើ​លំ​ហាត់ប្រាណ និង​ធ្វើការ​ព្យាបាល​ដោយ​ចលនា មាន​ភាព​ប្រសើរ​ឡើង ចំពោះ​ការ​ឈឺចាប់​ការ​គាំង​សន្លាក់ និង​មុខងារ​រាង​កាយ​ជាង​អ្នក​ដែល​បាន​ទទួល​ការ​ព្យាបាល​ធម្មតា​តែ​មួយ​មុខ​។

វេជ្ជបណ្ឌិត ហា​ប៊ី អា​ប៊ូ​ត (J. Haxby Abbott) ដែល​មក​ពី​សាកលវិទ្យាល័យ Otago​បាន​និយាយ​ថា លទ្ធផល​នេះ​បាន​បង្ហាញ​ថា ការ​បន្ថែម​ការ​ធ្វើ​លំ​ហាត់ប្រាណ ឬ​ការ​ព្យាបាល​ដោយ​ចលនា ឬ​ការ​បន្ថែម​ការ​ធ្វើ​លំ​ហាត់ប្រាណ និង​ការ​ព្យាបាល​ដោយ​ចលនា ទៅ​លើ​ការ​ថែទាំ​ធម្មតា​នោះ រឹតតែ​មាន​ប្រយោជន៍​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​រលាក​សន្លាក់​ជង្គង់ និង​ត្រគាក​។

ជំងឺ​រលាក​សន្លាក់ឆ្អឹង គឺជា​ប្រភេទ​ទូទៅ​បំផុត​នៃ​ជំងឺ​សន្លាក់​ក្នុង​ចំណោម​មនុស្ស​វ័យ​កណ្តាល និង​មនុស្ស​ចាស់ ដែល​ប​បណ្តាល​អោយ​មានការ​ខូចខាត​បន្តិច​ម្តង​ៗ​នូវ​ឆ្អឹងខ្ចី​នៃ​សន្លាក់​។ វា​អាច​បណ្តាល​អោយ​ឈឺ​ហើម និង​ការ​ធ្វើ​ចលនា​របស់​សន្លាក់​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង