ការឈឺកដៃ គឺពិតជាការតំអូញតំអែរមួយ ដែលតែងកើតមានជាទូទៅ ហើយវាមានមូលហេតុជាច្រើន ដែលធ្វើ អោយអ្នកជួបប្រទះនឹងបញ្ហានេះ ។ វាពិតជាការចាំបាច់ណាស់ ក្នុងការធ្វើរោគវិនិច្ឆ័យអោយបានច្បាស់លាស់ពី មូលហេតុនៃ រោគសញ្ញាទាំងអស់របស់អ្នក តាមដែលវាអាចធ្វើអោយការព្យាបាលមាន ប្រសិទ្ធភាពដោយផ្ទាល់ទៅ លើបញ្ហាទាំងនោះ។ ប្រសិនបើអ្នកមានការឈឺកដៃ វាអាចបណ្តាលមកពី មូលហេតុជាទៅទៅមួយចំនួនដូចជា៖
• ការរលាកសសៃពួរ
ការររលាកសសៃពួរ គឺជាបញ្ហាទូទៅមួយ ដែលអាចធ្វើអោយ មានការឈឺ និង ហើមប៉ោងកដៃ។ ការរលាក សសៃពួរ នៅត្រង់កដៃ អាចកើតមានដោយសារតែ ការរលាកនៃស្រោមរបស់សសៃពួរ។ ការព្យាបាលបញ្ហា ឈឺកដៃ ដោយសារតែការរលាកសសៃពួរនេះ ជាធម្មតាគឺវាមិនចាំបាច់ តម្រូវអោយមានការវះកាត់ទេ។
• ការគ្រេច
ការគ្រេចកដៃ គឺជាការរងរបួស ដែលតែងតែកើតមាន ទៅលើសសៃពួរ នៅជុំវិញសន្លាក់នៅត្រង់កដៃ ។ ការគ្រេចនេះ អាចបង្កើតអោយមានបញ្ហា ដោយវាបានកំណត់នូវសម្ថភាពក្នុងការប្រើប្រាស់ ប្រអប់ដៃ របស់អ្នកជំងឺ។
• Carpal Tunnel Syndrome
នេះ គឺជាស្ថានភាពមួយ ដែលបណ្តាលមកពី អសម្ថភាពនៃមុខងាររបស់ សសៃប្រសាទណាមួយ នៅក្នុង កដៃ។ ចំពោះ Carpal Tunnel Syndrome គឺសសៃ median ត្រូវបានគាបសង្កត់ ឬ កៀបជិត នៅពេលដែលវា ត្រូវលាតសន្ធឹងនៅលើ សន្លាក់នៃឆ្អឹងកដៃ។
• ការរលាកសន្លាក់
ជំងឺរលាកសន្លាក់ គឺជាបញ្ហាមួយ ដែលបណ្តាលមកពី ការឈឺចាប់នៅកដៃ និង ភាពពិបាក ក្នុងការធ្វើ សកម្មភាពជាប្រចាំថ្ងៃធម្មតា។ វាមានមូលហេតុជាច្រើន ដែលធ្វើអោយអ្នកមានជំងឺរលាកសន្លាក់ តែជា សំណាងល្អ វាមាននូវវិធីព្យាបាលមួយចំនួន សម្រាប់បញ្ហារលាកសន្លាក់នៃឆ្អឹងកដៃនេះ ។
• មានពងទឹកនៅក្នុងកូនកណ្តុរ
ពងទឹកនៅក្នុងកូនកណ្តុរ គឺជាការហើមប៉ោង ដែលជាធម្មតា វាកើតមាននៅលើខ្នងដៃ ឬ នៅលើកដៃ។ វា គឺជាដុំសាច់ ដែលមានផ្ទុកជាតិទឹក។ ពងទឹកកូនកណ្តុរនេះ មិនមែនជាដុំសាច់មហារីកនោះទេ ហើយវាក៏ មិនមានការរីករាលដាលដែរ ហើយខណៈពេលដែលវាមានការរីកធំ ពួកវាក៏មិនរីករាលដាល ទៅផ្នែកផ្សេងទៀត នៃរាងកាយនោះទេ។
• ការបាក់ឆ្អឹង
ការបាក់ឆ្អឹងកដៃ គឺជាស្ថានភាពទូទៅនៃការរងរបួស orthopedic ។ អ្នកជំងឺ ដែលបន្តមានការបាក់ឆ្អឹងកដៃ អាចនឹងធ្វើការព្យាបាលដោយដាក់ ប៉ង់សឺមង់ ឬ ក៏ពួកគេអាចនឹងត្រូវ ទទួលការវះកាត់សម្រាប់ព្យាបាល ឆ្អឹងដែលបានបាក់នេះ ។