រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២០​នេះ​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ ថ្មី​២​នាក់​ទៀត ដែល​ធ្លាប់​ទៅ​ហាង ZANDO និង ហាង PEDRO កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា ដែល​ជា​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​២៨​វិច្ឆិកា និង​មាន​អ្នកជា​សះស្បើយ ០១​នាក់ ។

ក្រសួង​បាន​បន្ត​ថា អ្នក​កើត​កូ​វី​ដ​១៩ ខាងលើ​២​នាក់​ជា​បុរស ស្ត្រី ដែល​ធ្លាប់​ទៅ​ហាង ZANDO និង ហាង PEDRO មាន ៖

១-​ឈ្មោះ ស្រៀ​ន គឹ​ម​ស្រ៊ុ​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្នាក់​នៅ​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ធ្លាប់​ទៅ​ហាង ZANDO កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា ។
២-​ឈ្មោះ អៀម ធីតា ភេទ​ស្រី ស្នាក់​នៅ​សង្កាត់​បឹង​ទំពន់ ខណ្ឌមានជ័យ ដែល​ធ្លាប់​ទៅ​ហាង​ហាង PEDRO កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង