ជំងឺមហារីក​សុដន់​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ជំងឺ​ដែល​មាន​ភាព​ស្មុគស្មាញ​ច្រើន​។ វា​ហាក់បីដូចជា មាន​ករណី​កើត​ថ្មី​មួយ​ជា​រៀងរាល់ថ្ងៃ​អ​ញ្ចឹ​ង​ដែល​ចេញ​ចាប់ពី​ការ​ប្រើ​ផលិតផល​បំបាត់​ក្លិន រហូត​ដល់​ការ​កែ​សម្ផស្ស​។ យ៉ាងណាមិញ មាន​ជំនឿ​មួយ​ដែល​និយាយ​ថា ការ​ពាក់អាវ​ទ្រនាប់​ក៏​ធ្វើ​ឲ្យ​កើត​ជំងឺមហារីក​សុដន់​ដែរ​។ អ្វី​ដែល​គាំទ្រ​ដល់​ពាក់​ចរ​ចាម​អា​រ៉ា​ម​នេះ ដោយសារ​តែ​អាវទ្រនាប់​មាន​ខ្សែ​នៅ​ពី​ក្នុង​ដែល​ជា​ហេតុ​នាំ​ឲ្យ​ស្ទះ​ដល់​លំហូរ​ទឹករងៃ​ចេញពី​ក្រោម​សុដន់​។ រឿង​នេះ​មាន​ន័យ​ថា ទឹករងៃ​មិន​អាច​ហូរ​ចូល​កន្លែង​របស់​វា​វិញ ដូច្នេះ​នឹង​ងាយ​បង្ក​ជា​មហារីក​។

បើសិនជា​អ្នកជា​មនុស្ស​ស្រី​មែន រឿង​នេះ​ទំនងជា​ធ្វើ​ឲ្យ​អ្នក​បារម្ភ​ខ្លាំង​ណាស់​ហើយ​។ អាវទ្រនាប់​គឺជា​ផលិតផល​សម្លៀក​បំពាក់​ខាងក្នុង​របស់​មនុស្ស​ស្រី​ជា​លក្ខណៈ​ស្តង់ដា ហើយ​ក៏​ត្រូវការ​ប្រើ​ដើម្បី​ទ្រទ្រង់​សុដន់​ផង​ដែរ​។ ប៉ុន្តែ​សំណួរ​សួរ​ថា តើ​ការ​ពាក់អាវ​ទ្រនាប់​ពិតជា​បង្ក​ជំងឺមហារីក​មែន​ក៏​អី? ពិត​ណាស់​គឺ​មិនមែន​ឡើយ​។ ខាងក្រោម​នេះ​ទេ​ដែល​ជា​កត្តា​ប្រឈម​មុខ​នឹង​ជំងឺមហារីក​សុដន់ ដែល​ស្ត្រី​គ្រប់​រូប​គួរ​ចង​ចាំ និង​ស្វែង​យល់​៖

ភេទ
រឿង​នេះ​មិនបាច់​និយាយ​ក៏​អាច​ដឹង​បាន​ដែរ គឺ​មនុស្ស​ស្រី​មាន​អត្រា​កើត​ជំងឺមហារីក​សុដន់​ខ្ពស់​ជាងគេ​។ ស្ត្រី​ទំនងជា​អាច​កើត​ជំងឺមហារីក​សុដន់​ច្រើន​ជាង ៩៩​ភាគរយ ខណៈ​ពេល​ដែល​បុរស​មិន​ដល់​១​ភាគរយ​ផង​។ នេះ​ដោយសារ​តែ​បុរស​មាន​អ័រម៉ូន​ភេទ​ស្រី អេ​ស្ត្រូ​ជែ​ន​ទាប ហើយ​កោសិកា​សុដន់​របស់​បុរស​មិន​ធ្វើការ​ទៀត​។ ប៉ុន្តែ​កោសិកា​សុដន់​របស់​មនុស្ស​ស្រី​ត្រូវការ​អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន​ខ្លាំង​បំផុត ដែល​វា​ជា​ហេតុ​នាំ​ឲ្យ​ប្រឈម​មហារីក​សុដន់​ខ្ពស់​។

អាយុ
ភាព​ពេញវ័យ​របស់​មនុស្ស​ស្រី​គឺជា​ពេលវេលា​តែ​មួយ​គត់​ដែល​ពួក​គេ​ត្រូវការ​ប្រើ​អាវទ្រនាប់ ហើយ​ក៏​ត្រូវការ​ប្រើ​អាវទ្រនាប់​នៅ​ចន្លោះ​អាយុ​ពី ១៥ ទៅ​១៧​ឆ្នាំ​ដែរ​។ ករណី​អាយុ​គឺជា​កត្តា​ប្រឈម​មុខ​ជំងឺមហារីក​សុដន់ ប៉ុន្តែ​វា​នឹង​លែង​សូវ​មាន​វិញ​នៅ​ពេល​អ្នក​អាយុ​កាន់តែ​ច្រើន​។ តាម​ការ​សិក្សា​រក​ឃើញ​ថា ស្ត្រី​ម្នាក់​ក្នុង​ចំណោម ៦៨​នាក់​រក​ឃើញ​កើត​ជំងឺមហារីក​សុដន់ ក្នុង​វ័យ ៤០​ឆ្នាំ​។ តែ​ចំនួន​នេះ​នឹង​ថយ​ចុះ​នៅ​ពេល​អាយុ​កាន់តែ​ច្រើន​ទៅ​វិញ ដោយ​មាន​ម្នាក់​ក្នុង​ចំនោម ៤២​នាក់ អាយុ ៥០​ឆ្នាំ និង មាន​ម្នាក់​ក្នុង​ចំនោម ២៨​នាក់ ក្នុង​វ័យ​៦០​ឆ្នាំ​។ នេះ​ដោយសារ​តែ​ក្រោយ​ពី​រ៉ាំ​ង​រដូវ​រួច មាន​បម្រែបម្រួល​អ័រម៉ូន​ច្រើន​។

ប្រវត្តិ​គ្រួសារ
ការ​ដែល​មានគ្រួសារ​ធ្លាប់​កើត​ជំងឺមហារីក​សុដន់ ក៏​វា​មិន​ទាក់ទង​គ្នា​នឹង​ការ​ពាក់អាវ​ទ្រនាប់​ដែរ​។ ការ​ប្រឈម​មុខ​នឹង​កើនឡើង​មួយ​គុណ​នឹង​ពីរ​បើសិនជា​អ្នកជា​មនុស្ស​ដែល​មាន​សាច់ញាតិ​ដំបូង​កើត​ជំងឺមហារីក​សុដន់ ដូច​ជា បងប្អូន​ស្រី ម្តាយ ឬ​កូនស្រី​។ តែ​បើសិនជា​សាច់ញាតិ​ដំបូង​នោះ​មាន​ពីរ​នាក់​កើត​ជំងឺមហារីក​សុដន់​ហើយ ការ​ប្រឈម​មុខ​របស់​អ្នកជា​មធ្យម​នឹង​កើនឡើង​មួយ​គុណ​នឹង​ប្រាំ​។

ការ​មាន​ផ្ទៃពោះ
ការ​មាន​ផ្ទៃពោះ​ក៏​ប្រឈម​នឹង​ជំងឺមហារីក​សុដន់​ដែរ​។ នៅ​ពេល​អ្នកមាន​ផ្ទៃពោះ អ្នក​នឹង​ត្រូវការ​ប្រើ​អាវទ្រនាប់​ដើម្បី​ទ្រទ្រង់​សុដន់​។ ករណី​បែប​នេះ​អ្នក​ទំនងជា​ត្រូវការ​អាវទ្រនាប់​ដែល​មាន​ខ្សែ​នៅ​ពី​ក្នុង​ដែរ​។ យ៉ាងណាមិញ ទំនាក់ទំនង​ជំងឺមហារីក​សុដន់​និង​ការ​មាន​ផ្ទៃពោះ​មិន​មាន​អ្វី​ត្រូវធ្វើ​ជាមួយ​អាវទ្រនាប់​នោះ​ទេ​។ ការ​មាន​ផ្ទៃពោះ នឹង​ជួយ​ឲ្យ​កោសិកា​សុដន់​មានការ​លូតលាស់​ពេញលេញ ដែល​អាច​បង្ការ​អ្នក​ពី​ជំងឺមហារីក​សុដន់​ទៅ​វិញ​ទេ​។

កំពុង​តែ​ធាត់ ឬ​ធាត់​ជ្រុល
ជំងឺមហារីក​សុដន់​ច្រើន​តែ​កើតឡើង​លើ​ស្ត្រី​ដែល​ធាត់ ឬ​ធាត់​ជ្រុល​។ កោសិកា​ខ្លាញ់​ជា​អ្នក​បង្កើត​អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន​។ ដូច្នេះ បើសិនជា​អ្នកមាន​ជាតិ​ខ្លាញ់​ក្នុង​ស្បែក​កាន់តែ​ច្រើន អ្នក​ពិតជា​ប្រឈម​ខ្ពស់​នឹង​ជំងឺមហារីក​សុដន់​ហើយ​។ ការ​ប្រឈម​មុខ​នេះ​នឹង​កាន់តែ​ខ្ពស់​បើសិនជា​ធាត់​ដុះ​ក្បាលពោះ​។ ស្ត្រី​ដែល​ធាត់​ៗ ច្រើន​តែ​មាន​សុដន់​ធំ​ជាង​ស្ត្រី​ធម្មតា​។ ដូច្នេះ ពួក​គេ​នឹង​ត្រូវការ​អាវទ្រនាប់​មាន​ខ្សែ​ពី​ខាងក្នុង​កាន់តែ​ធំ​ដែរ​។ ម្យ៉ាងវិញទៀត ស្ត្រី​ដែល​មាន​ទម្ងន់​ធម្មតា​ប្រហែលជា​មិនសូវ​ត្រូវការ​ពាក់អាវ​ទ្រនាប់​ញឹកញាប់​ឡើយ​។

សរុបសេចក្តី​មក ការ​ពាក់អាវ​ទ្រនាប់​មិនមែន​បង្ក​ជា​ជំងឺមហារីក​សុដន់​ទេ តែ​អ្នក​គួរតែ​ផ្តោត​សំខាន់​ទៅ​លើ​កត្តា​ប្រឈម​មុខ​ទាំងអស់​ខាងលើ និង​ថែរក្សា​សុខភាព​ខ្លួនឯង​ឲ្យ​បាន​ល្អ​វិញ​។ ចូរ​ចៀសវាង​ការ​ជក់បារី កាត់​បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង និង​ញ៉ាំ​អាហារ​ណា​ដែល​ផ្តល់​សុខភាព​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង