ជំងឺ​ខ្យល់​ក្នុង​ស្រោម​សួត​កើតឡើង​បាន​នៅ​ពេល​ខ្យល់​អាច​ធ្លាយ​ចូល​ទៅ​ក្នុង​ចន្លោះ​មួយ​រវាង​សួត និង​ជញ្ជាំង​ទ្រូង​។ ខ្យល់​ដែល​ចូល​នោះ​អាច​រុញ​សួត​អោយ​កំ​ពិត​បាន​។ ស្ថានភាព​ជំងឺ​នេះ​អាច​បណ្តាល​មក​ពី​ការ​មាន​របួស​ដោយ​ការ​ខ្ទាំ ឬ​វត្ថុ​ស្រួច​ចាក់​ទំ​លុះ​, ការ​ប្រើ​វិធី​ព្យាបាល​តាម​វេជ្ជសាស្ត្រ​ទៅ​លើ​សួត​ផ្ទាល់ ឬ​ការ​ខូចខាត​ដោយសារ​តែ​ជំងឺ​សួត​ខ្លួនឯង​តែ​ម្តង​។ ពេល​ខ្លះ ខ្យល់​ក្នុង​ស្រោម​សួត​ក៏​អាច​កើតឡើង​ដោយ​គ្មាន​ហេតុផល​អ្វី​ជាក់ស្តែង​ដែរ​។ នៅ​ពេល​សួត​ទៅ​ជា​កំ​ពិត វា​នឹង​ធ្វើ​អោយ​ឈឺទ្រូង និង​ពិបាក​ដកដង្ហើម​ភ្លាម​ៗ​។

គោលបំណង​ក្នុង​ការ​ព្យាបាល​ជំងឺ​ខ្យល់​ក្នុង​ស្រោម​សួត​គឺ​ធ្វើ​យ៉ាងណា​បន្ធូរ​សម្ពាធ​ចេញពី​ក្នុង​សួត​ដើម្បី​អាច​ឱ្យ​វា​រីក​មាឌ​ដូច​ធម្មតា​វិញ និង​បង្ការ​កុំឱ្យ​កើតឡើង​ម្តងទៀត​។ វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ដើម្បី​ទទួល​បាន​លទ្ធផល​បែប​នេះ​អាស្រ័យ​ទៅ​លើ​ភាព​ធ្ងន់ធ្ងរ​នៃ​ការ​កំ​ពិត​របស់​សួត ហើយ​ពេល​ខ្លះ​ក៏​ទាក់ទង​នឹង​ស្ថានភាព​សុខភាព​ទូទៅ​របស់​អ្នកជំងឺ​ដែរ​។

ការ​សង្កេត
បើសិនជា​សួត​កំ​ពិតតែ​មួយ​ដុំ​តូច​ណាមួយ គ្រូពេទ្យ​ប្រហែលជា​ត្រូវ​តាមដាន​ស្ថានភាព​អ្នកជំងឺ​ដោយ​ការ​ថតកាំរស្មីអ៊ិច​នៅ​ទ្រូង​មួយ​ចំនួន​រហូត​ដល់​ខ្យល់​នោះ​រលាយ​វិញ​អស់​តែ​ម្តង ហើយ​សួត​ក៏​អាច​រីក​មាឌ​ឡើង​វិញ​ដែរ​។ រឿង​នេះ​ប្រហែលជា​ទាមទារ​អោយ​មានការ​សម្រាក​នៅ​លើ​គ្រែ បូក​រួម​នឹង​ការ​ប្រើ​អុក​ស៊ី​សែន​ដើម្បី​ព​ន្លឿ​ន​ដំណើរ​នៃ​ការ​លាយ​ខ្យល់​នោះ​វិញ​។

ការ​ចាក់​ម្ជុល ឬ​បំពង់​ចូល​ទៅ​ក្នុង​ទ្រូង
ប្រសិនបើ​សួត​ដែល​ក្រ​ពិត​នោះ​មាន​ទំហំ​ធំ ការ​ព្យាបាល​ទំនងជា​ត្រូវការ​ប្រើ​ម្ជុល ឬ​បំពង់​ចោះ​ចូល​ទៅ​ក្នុង​ដើម្បី​បូម​ខ្យល់​ចេញ​។ ម្ជុល​ដែល​ត្រូវ​បាន​គឺ​មាន​ប្រហោង ដោយ​ធ្វើការ​ចាក់​ទៅ​ក្នុង​ចន្លោះ​ឆ្អឹងជំនី​ឆ្ពោះទៅ​កាន់​កន្លែង​ដែល​មាន​ខ្យល់​ក្នុង​សួត​។ ជាមួយ​គ្នា​នោះ​ដែរ ម្ជុល​ដែល​ចាក់​ចូល​ត្រូវ​ភ្ជាប់​ជាមួយ​ស៊ឺ​រ៉ាង​ដើម្បី​អាច​ឱ្យ​គ្រូពេទ្យ​បូម​ខ្យល់​នោះ​ចេញ​បាន​។ ចំណែកឯ​បំពង់​ចោះ​ចូល​ក្នុង​ត្រូវ​វិញ​គ្រូពេទ្យ​ច្រើន​តែ​ប្រើ​ភ្ជាប់​ទៅ​នឹង​ម៉ាស៊ីន​ប៉ូ​ម​ដើម្បី​អាច​បូម​ខ្យល់​ចេញ​បាន​បន្ត​ទៀត និង​ទុក​អោយ​បូម​រហូត​ដល់​ច្រើន​ថ្ងៃ​ក៏​មាន​។

ការ​វះកាត់
ប្រើ​សិន​បើ​ការ​ប្រើ​បំពង់​ចោះ​ចូល​ទៅ​ក្នុង​ទ្រូង​មិន​អាច​ដោះស្រាយ​បញ្ហា​បាន​ទេ ការ​វះកាត់​ប្រហែលជា​ត្រូវ​តែ​ធ្វើ​ជា​ចាំបាច់​ហើយ​ដើម្បី​បំបាត់​ខ្យល់​នៅ​ក្នុង​ស្រោម​សួត​នោះ​។ ករណី​ភាគច្រើន ការ​វះកាត់​អាច​ធ្វើ​បាន​តាម​រយៈ​ការ​វះ​ស្បែក​ដ៏​តូច ដោយ​ការ​ប្រើ​កាំ​មេ​រ៉ា Fiberoptic ដ៏​តូច​មួយ ជា​ជំនួយ​សម្រាប់​ការ​វះកាត់​។ គ្រូពេទ្យ​វះកាត់​នឹង​អាច​មើលឃើញ​កន្លែង​ដែល​មាន​ខ្យល់​ចូល​នោះ​កាន់តែ​ច្បាស់​។ បើសិនជា​មើល​មិនឃើញ​ទេ គេ​នឹង​ចាក់​បញ្ចូល​សារធាតុ​ម្យ៉ាង​ចូល​ទៅ​ក្នុង​នោះ​ដើម្បី​អោយ​ជាលា​លិ​ការ​នៅ​ជុំវិញ​សួត​ស្អិត​ជាប់​គ្នា​ដើម្បី​បិត​រុន្ធ​ដែល​ធ្លាយ​ខ្យល់​ចូល​នោះ​។ អ្វី​ដែល​កម្រ​នោះ​គឺថា គ្រូពេទ្យ​គួរតែ​វះ​ស្បែក​អោយ​ធំ​នៅ​ចន្លោះ​ឆ្អឹងជំនី​ដើម្បី​អាច​មើលឃើញ​កាន់តែ​ច្បាស់​ចំពោះ​កន្លែង​ដែល​មាន​ធ្លាយ​ខ្យល់​ចូល​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង