បញ្ហាសុខភាព កំពុងតែចោទជាបញ្ហារាប់មិនអស់ និងចេះតែកើតឡើង នូវជំងឺប្លែកៗ ក៏ដូចជាផ្ទុះឡើងវិញ នូវជំងឺចាស់ៗ ដែលយើងស្ទើរតែមិនស្គាល់ ដូចជា ថ្មីៗនេះ គឺមានជំងឺ អេបូឡា និងហ៊្សីកា (Zika) ជាដើម។
អ្វីដែលជាមូលហេតុចម្បង នៃបញ្ហាសុខភាពទូទៅ ដែលគេបានជួបប្រទះ ត្រូវបានអ្នកជំនាញនិយាយថា វាបណ្តាលមកពី “របបអាហារមិនមានសុខភាព” ពោលគឺការទទួលទាន ចំណីអាហារមានជាតិគីមីច្រើន ចំណីអាហារគ្មានសារធាតុចិញ្ចឹម និងកង្វះអនាម័យជាដើម។ ក្រៅពីនេះ នៅមានបញ្ហាកង្វះការហាត់ប្រាណ បរិស្ថានជុំវិញខ្លួន ស្រ្តេស និងកត្តាតំណរពូជ។
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នក នូវជំងឺទាំង ៨ ដែលពិភពលោក កំពុងយកចិត្តទុកដាក់។
១. ជំងឺមហារីក
មហារីក នៅតែជាជំងឺមួយដ៏កាចសាហាវ សម្រាប់សតវត្សទី ២១ នេះ។ វាបានកើនឡើងគ្រប់តំបន់ និងស្ទើរតែគ្រប់សរីរាង្គ នៅក្នុងខ្លួនមនុស្សយើង ហើយភាគច្រើនបំផុត អ្នកដែលកើតជំងឺនេះ នឹងត្រូវស្លាប់ដោយចៀសមិនរួច។
២. ជំងឺទឹកនោមផ្អែម
ទឹកនោមផ្អែម ជាជំងឺរ៉ាំរ៉ៃ ដែលទាក់ទងទៅនឹង កម្រិតជាតិស្ករខ្ពស់នៅក្នុងឈាម។ ជំងឺទឹកនោមផ្អែម អាចនាំឲ្យកើតជំងឺផ្សេងៗទៀត ដូចជា ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺលើសឈាម ជំងឺលើសជាតិខ្លាញ់ ជំងឺភ្នែក ជំងឺប្រព័ន្ធប្រសាទ និងជំងឺស្បែក។ល។ បច្ចុប្បន្ន ជំងឺនេះ គ្មានថ្នាំព្យាបាលនោះទេ។
៣. ជំងឺបេះដូង
ជំងឺបេះដូង ដូចជា ការឈឺបេះដូង គាំងបេះដូង ចង្វាក់បេះដូងលោតខុសធម្មតា ត្រូវបានផ្សារភ្ជាប់ទៅនឹង អត្រានៃការស្លាប់ខ្ពស់ ដែលវាធ្វើឲ្យប្រជាពលរដ្ឋអាមេរិចស្លាប់ ច្រើនជាងជំងឺមហារីកទៅទៀត។