​មនុស្ស​យើង​គ្រប់គ្នា​សុទ្ធតែ​មាន​លក្ខណៈសម្បត្តិ​ខុសៗ​គ្នា ហើយ​ជាទូទៅ​យើង​មិន​ប្រាកដ​ថា​ពេល​ណា​គួរតែ​ទៅអោយ​គ្រូពេទ្យ​ភ្នែក​ពិនិត្យ​សុខភាព​ភ្នែក​ឡើយ​។ ខាងក្រោម​នេះ​គឺជា​រោគសញ្ញា​មួយចំនួន​ដែល​អាច​បញ្ជាក់​ថា អ្នក​គួរតែ​ទៅ​អោយ​គ្រូពេទ្យ​ភ្នែក​ពិនិត្យ​ហើយ​។

​ព្រឹល​ភ្នែក​ភ្លាមៗ​
​ការ​ដែល​មាន​បញ្ហា​ក្នុង​ការមើលឃើញ​អ្វី​មួយ ឬ​ស្រាប់តែ​ព្រឹល​ភ្នែក​ភ្លាមៗ​គឺជា​សញ្ញា​មួយ​ដែល​អាច​បញ្ជាក់​ថា​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ជាង​នេះ និង​គួរតែ​យកចិត្តទុកដាក់​។ បើសិនជា​ភ្នែក​ទៅ​ជា​ព្រឹល បន្ទាប់​មក​វិល​មក​ធម្មតា​វិញ វា​នឹង​បង្ហាញ​នូវ​បញ្ហា​មួយ​ជាមួយនឹង​កញ្ចក់ភ្នែក​។ បើសិនជា​ភ្នែក​ព្រឹល​កើតឡើង​តែ​លើ​ភ្នែក​ម្ខាង ចូរ​ធ្វើការ​ណាត់ជួប​ជាមួយ​គ្រូពេទ្យ​ឯកទេស​ខាង​ផ្នែក​ភ្លាម​។​

​ស្ទះ​ក្នុង​ភ្នែក និង​ឃើញ​មាន​សញ្ញា​នៃ​ការរំខាន​ក្នុង​ភ្នែក​ដូចជា មាន​អ្វី​អណ្តែត​ក្នុង​ភ្នែក​

​បើសិន​ជា​អ្នក​ស្រាប់តែ​ឃើញ​មាន​អ្វី​រំខាន​ក្នុង​ភ្នែក​ដូចជា មាន​អ្វី​អណ្តែតៗ​ក្នុង​ភ្នែក អ្នក​ត្រូវ​តែ​ធ្វើការ​ណាត់​ជួប​ជាមួយ​គ្រូពេទ្យ​ខាង​ភ្នែក​ភ្លាមៗ​ព្រោះ​វា​អាច​ជា​សញ្ញា​ដែលនាំអោយ​មាន​បញ្ហា​ធ្ងន់ធ្ងរ និង​គំរាម​ហែង​ដល់​សុខភាព​ភ្នែក​បាន​ដូចជា រហែក​តំបន់​រ៉េ​ទីន​ឬក៏​មាន​បញ្ហា​ផ្សេង​ទៀត​លើ​ភ្នែក​។ រោគសញ្ញា​ទាំងនេះ​ត្រូវការ​ធ្វើ​រោគវិនិច្ឆ័យ និង​យកចិត្តទុកដាក់​អោយបាន​ត្រឹមត្រូវ​ដើម្បី​ចៀសវាង​ការ​ងងឹតភ្នែក​។

​ឈឺក្បាល​
​ការធ្វើការ​ជាមួយ​កុំព្យូទ័រ​រយៈពេល​យូរ​អាច​បណ្តាល​អោយ​ឈឺក្បាល​បានដែរ ប៉ុន្តែ​ការ​ងងឹតភ្នែក និង​មើលឃើញ​មិនសូវ​ច្បាស់​ក៏​អាច​បណ្តាល​អោយ​ទៅជា​ឈឺ​ក្បាល​បាន​ដែរ​។ ការ​ផ្ចង់អារម្មណ៍​ទៅលើ​រឿង​រាវ​ជាច្រើន​រយៈពេល​យូរ​នឹង​នាំ​អោយ​ឈឺក្បាល​នៅ​ផ្នែក​ខាងមុខ និង​ជា​ទូទៅ​ចាក់​ទៅ​ផ្នែក​ចំហៀង​នៃ​ក្បាល​។

​មើលសៀវភៅ​នៅ​ឆ្ងាយ​ពី​ភ្នែក​
​បើសិន​ជា​អ្នក​កំពុង​តែ​កាន់​សៀវភៅ​អាន​, កាសែត ឬ​របស់​អ្វី​ដែល​ត្រូវការ​អាន​ដោយ​ដាក់​ឆ្ងាយ​ខុស​ពី​ធម្មតា អ្នក​ប្រហែលជា​ត្រូវការ​អាន​ដោយ​ប្រើ​វ៉ែនតា​ហើយ​។ នៅពេល​យើង​អាយុ​កាន់តែច្រើន កញ្ចក់ភ្នែក​ក៏​កាន់តែ​ខ្សោយ​, មាន​ការរំខាន​ដល់​ការ​ផ្តោតអារម្មណ៍ និង​បង្កើត​រូបភាព ដូច្នេះ​គួរតែ​ពិនិត្យ​សុខភាព​។

​វាយតម្លៃ​ចម្ងាយ​មិនត្រូវ​
​អ្នក​ដែល​ត្រូវ​ការប្រើ​វ៉ែនតា​ច្រើន​តែ​ពិបាក​ក្នុង​ការវាយតម្លៃ​និង​ប៉ាន់ស្មាន​ចម្ងាយ​។ បញ្ហា​បែប​នេះ​អាច​កើតឡើង​ខណៈពេល​កំពុង​តែ​បំពេញ​ការងារ​រាល់ថ្ងៃ​ដូចជា ការចត​ឡាន​ជាដើម​។


ឆាប់​អស់កម្លាំង​
បើសិន​ជា​អ្នក​យល់ថា អ្នក​កំពុងតែ​អស់កម្លាំង​លឿន​ក្នុង​ការបំពេញ​មុខងារ​រយៈពេល​ខ្លី វា​អាច​បញ្ជាក់​អោយដឹងថា មាន​ការរំខាន​ណាមួយ​ក្នុងការ​ផ្តោតអារម្មណ៍​ទៅលើ​ដំណើរការ​នោះ​ហើយ​។ ខួរក្បាល និង​ភ្នែក​របស់​យើង​ត្រូវ​បាន​ធ្វើការ​ជាមួយគ្នា ដូច្នេះ​បើ​សិន​ជា​ភ្នែក​ធ្វើការ​មិន​បាន​ល្អ​ហើយ ខួរក្បាល​នឹង​មាន​សកម្មភាព​យ៉ាង​ពេញលេញ ដែល​ជាហេតុ​នាំ​អោយ​អស់​កម្លាំង​បាន​។

​ភាពស៊ាំ​នៃ​ការ​ប៉ះ​ពន្លឺ​
​ភាពស៊ាំ​នៃ​ការ​ប៉ះ​ពន្លឺ​គឺជា​ការវាស់វែង​ទៅលើ​ភាព​ឥតខ្ចោះ​នៃ​សុខភាព​ភ្នែក​។ បើសិន​ជា​អ្នក​មិន​ឆ្លើយតប​នឹង​ការប្រែប្រួល​ភ្លាមៗ​នៃ​ពន្លឺ​ធម្មតា​ទេ វា​ប្រហែល​ជា​សញ្ញា​បញ្ជាក់ថា មាន​ជំងឺ​ភ្នែក​ធ្ងន់ធ្ងរ​ហើយ​ជាពិសេស​ការបង្ក​រោគ​តែម្តង​។

​ភ្នែក​ស្រលៀង​
​ការ​ដែល​ឧស្សាហ៍​ស្រលៀង​ភ្នែក គឺជា​សញ្ញា​មួយ​ដែល​យើង​ត្រូវតែ​ពិនិត្យ​ភ្នែក​។ មូលហេតុ​ដែលនាំអោយ​មាន​បញ្ហា​បែប​នេះ​កើតឡើង គឺថា វា​ទៅ​បន្ថយ​ទំហំ​របស់​កូនក្រមុំ​ភ្នែក និង​ភាពច្បាស់​នៃ​គំហើញ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ អាការ​បែបនេះ​មិនមែន​ជា​បញ្ហា​លើ​ភ្នែក​ជាប់​រហូត​នោះ​ទេ ប៉ុន្តែ​វា​ជា​សញ្ញា​ដែល​បញ្ជាក់ថា​មាន​បញ្ហា​ទាក់ទង​នឹង​គំហើញ​។

ហៀរ​ទឹកភ្នែក​
​បើសិន​ជា​អ្នក​យល់ថា​ភ្នែក​ចេះតែ​ហូរ​ទឹកភ្នែក​ដោយ​គ្មាន​អាការៈ​ផ្លូវចិ​ត្ត​សប្បាយ​រីករាយ ឬ​ទុក្ខលំបាក​ទេ វា​អាច​ក្លាយទៅជា​បញ្ហា​មួយ​នៃ​សុខភាព​ភ្នែក​ហើយ​។ ជាទូទៅ ភ្នែក​របស់​យើង​នឹង​ហូរ​ទឹកភ្នែក​បាន​នៅពេល​មាន​អាការៈ​ផ្លូវចិ​ត្ត​ខ្លាំងក្លា ឬ​កើតទុក្ខ​, យំ​ដោយ​គ្មាន​ហេតុផល ដូច្នេះ​បើ​គ្មាន​ហេតុផល​បែបនេះ​ទេ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ទៅ​។

​បើសិន​ជា​អ្នក​មិន​ពិនិត្យ​ភ្នែក​រយៈពេល​ពីរ​ឆ្នាំ​ទេ​

​បើសិន​ជា​អ្នក​មិន​បាន​ពិនិត្យ​ភ្នែក​រយៈពេល​ពីរ​ឆ្នាំ​ហើយ វា​គួរតែ​ដល់ពេល​ដែល​ត្រូវ​ពិនិត្យ​ហើយ​។ ការប្រែប្រួល​ជាច្រើន​ដែល​កើតមាន​លើ​ភ្នែក​រយៈពេល​ពីរ​ឆ្នាំ​មកនេះ​គួរតែ​អោយ​គ្រូពេទ្យ​ឯកទេស​ខាង​ភ្នែក​តាមដាន និង​វាយតម្លៃ​ដើម្បី​ប្រាប់​ពី​ស្ថានភាព​សុខភាព​ភ្នែក​របស់​អ្នក​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង