ការហូរទឹករំអិលទ្វារមាស គឺជារឿងធម្មតា និងជាធម្មជាតិរបស់អ្នកមនុស្សស្រី។ ការហូរទឹករំអិលទ្វារមាសពេលខ្លះ គឺដើម្បីការពារភាពស្ងួតទ្វារមាស និងកម្ចាត់បាក់តេរីអាក្រក់ប៉ុណ្ណោះ។ ប៉ុន្តែ មិនមែនមានន័យថា ការហូរទឹករំអិលគ្រប់ប្រភេទសុទ្ធតែជារឿងធម្មតានោះទេ។
ការចេញទឹករំអិលទ្វារមាស ជាធម្មតាមិនមានអ្វីគួរព្រួយបារម្ភទេ ប្រសិនបើវា ៖
1. មិនមានក្លិនខ្លាំង ឬមិនល្អ
2. មានសភាពច្បាស់ ឬពណ៌ស
3. ក្រាស់ ហើយស្អិត
4. មានភាពរអិល និងសើម។
យ៉ាងណាមិញ ដើម្បីឲ្យទ្វារមាសរបស់អ្នកមានសុខភាពល្អ បង្ការការស្ងួត និងការរលាកនានា អ្នកគួរតែ ៖
អ្វីដែលអ្នកគួរធ្វើ
• លាងសម្អាតរាល់ថ្ងៃ
• ប្រើទឹកស្អាត ឬទឹកអនាម័យ ប្រសិនបើគ្រូពេទ្យបានណែនាំ
• ត្រួតពិនិត្យសុខភាពជាប្រចាំ។
អ្វីដែលអ្នកមិនគួរធ្វើ
• កុំប្រើសាប៊ូ ឬជែលតាមចិត្តឯង
• កុំប្រើទឹកអប់ ឬផលិតផលគ្រឿងក្រអូបនៅតំបន់ទ្វារមាស៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855