តើអ្វីទៅជាលទ្ធផលជាមូលដ្ឋាន?
សារធាតុដែលប្រមូលពីចំហាយបារីអេឡិចត្រូនិក (ដែលកើតឡើងក្នុងសួត ក្នុងអំឡុងពេលអ្នកបឺតស្រូប) ធ្វើឲ្យខូចខាតដល់កោសិកា ច្រើនជាងសារធាតុដែលមិនទាន់ចេញនៅឯឧបករណ៍បារីអេឡិចត្រូនិច។
ការខូចខាតកាន់តែច្រើនកើតឡើង ជាមួយការកើនឡើងនៃកំហាប់រាវ។
ការសិក្សាបង្ហាញថា ការស្លាប់របស់កោសិកាកើនឡើងដល់ ៣៧,៧% នៅពេលដែលប៉ះពាល់នឹងសារធាតុរាវដែលមានជាតិនីកូទីន។
មានសញ្ញាជាច្រើនទៀតនៃការរលាកសួតជាមួយនឹងសារធាតុរាវ។
តើអ្នកស្រាវជ្រាវបានបកស្រាយលទ្ធផលនេះដោយរបៀបណា?
អ្នកស្រាវជ្រាវបានគូសបញ្ជាក់ថា វិធីសាស្រ្តនៃការប្រមូលចំហាយដែលពួកគេបានបង្កើត គឺជាឧបករណ៍ថ្មី ដែលអាចជួយដល់ការសិក្សានាពេលអនាគត។
ពួកគេបានកត់សម្គាល់ថានេះគឺជាការស្រាវជ្រាវដំបូងដែលបង្ហាញថា ការប្រមូលផ្តុំនៃចំហាយប៉ះពាល់ដល់ការឆ្លើយតបនៃកោសិកា។
ពួកគេណែនាំឲ្យមានការស្រាវជ្រាវបន្ថែម ដើម្បីធ្វើតេស្តលើការរកឃើញរបស់ពួកគេ ចំពោះអ្នកដែលប្រើបារីអេឡិចត្រូនិច។
គេបានណែនាំថា យើងមិនគួរសន្មត់ថា បារីអេឡិចត្រូនិចមានសុវត្ថិភាពនោះទេ៕