សំនួរ ៖ តើអ្នកប្រាកដជានឹងឡើងទម្ងន់ ក្រោយពីប្រើថ្នាំពន្យារកំណើតមែនដែរឬទេ?
ចម្លើយ ៖ សូមអភ័យទោស ប៉ុន្តែ ប្រសិនបើទ្រនិចនាឡិកាឡើងខ្ពស់ជាងអ្វីដែលអ្នកចង់បាន នោះអ្នកប្រហែលជាមិនអាចបន្ទោសលើកញ្ចប់ថ្នាំនោះឡើយតែមួយមុខឡើយ។
វេជ្ជបណ្ឌិត Vanessa Dalton ជំនួយការសាស្រ្តាចារ្យផ្នែកសម្ភព និងរោគស្ត្រី នៅឯសាកលវិទ្យាល័យសុខភាព Michigan បាននិយាយថា ជាទូទៅ ចំពោះស្ត្រីដែលប្រើថ្នាំពន្យារកំណើត មនុស្សជាច្រើននឹងក៏អាចបាត់បង់ទម្ងន់ដូចនឹងការឡើងទម្ងន់ដែរ។
ទោះបីជាស្ត្រីមួយចំនួនទទួលបានទម្ងន់បន្ថែមនៅពេលកំពុងប្រើថ្នាំក៏ដោយ វាពិបាកក្នុងការនិយាយថា ថ្នាំគ្រាប់នេះពិតជាដើមហេតុណាស់។ លោកវេជ្ជបណ្ឌិតបាននិយាយថា ស្ត្រីមិនមានទំនោរនឹងឡើងទម្ងន់លើសពីពេលនោះទេ ហើយពួកគេអាចនឹងបន្ទោសថ្នាំគ្រាប់នៅពេលវាមិនមែនជាមូលហេតុ។
ពួកគេអាចធ្វើលំហាត់ប្រាណបានតិច ឬពួកគេបានផ្លាស់ប្តូរចំណីអាហាររបស់ពួកគេតាមរបៀបណាមួយ។
ទោះបីជាថ្នាំនេះធ្វើឲ្យមនុស្សពីរបីនាក់ឡើងទម្ងន់ក៏ដោយ យើងនិយាយអំពី ១ ឬ ២ គីឡូប៉ុណ្ណោះ មិនមែន ១០ ឬ ២០ នោះឡើយ។
ករណីលើកលែងមួយ គឺការចាក់ថ្នាំបង្ការកំណើត Depo-Provera ។ លោកវេជ្ជបណ្ឌិតនិយាយថា “Depo ប្រហែលជាធ្វើឲ្យមនុស្សឡើងទម្ងន់តិចតួច។ ហើយវាក៏មិនច្បាស់លាស់ដែរ។ ការចាក់ថ្នាំនេះអាចបង្កើនការរក្សារាវ និងចំណង់អាហារ។ ដូច្នេះ ប្រសិនបើអ្នកមានបញ្ហានៃទម្ងន់ គិតអំពីថាតើ Depo គួរតែជាជម្រើសគ្រប់គ្រងកំណើតរបស់អ្នកដែរឬទេ៕