សញ្ញា​របស់​ជំងឺ​រលាក​ស្រោម​សួត​អាច​នឹង​មាន​លក្ខណៈ​ដូច​ជា​៖
• ឈឺទ្រូង​កាន់តែ​ខ្លាំង​ពេល​ដកដង្ហើម ក្អក ឬ​កណ្តាស់
• ពិបាក​ដកដង្ហើម
• ក្អក
• ក្តៅខ្លួន

ការ​ឈឺចាប់​ដោយសារ​រលាក​ស្រោម​សួត​ក៏​អាច​ប៉ះពាល់​ដល់​ស្មា ឬ​ខ្នង​បាន​ដែរ​។ ករណី​ខ្លះ ជាតិ​ទឹក​ដែល​កើន​ច្រើន​ក្នុង​ស្រោម​សួត​អាច​នឹង​កើត​មាន ឬ​ហៅ​ថា​ទឹក​ដក់​ក្នុង​ស្រោម​សួត​តែ​ម្តង​។ នៅ​ពេល​មាន​ចំនួន​ជាតិ​ទឹក​តិចតួច ការ​ឈឺចាប់​នៅ​ស្រោម​សួត​មិនសូវ​ជា​មាន​ទេ ឬ​អាច​បាត់​ទៅ​វិញ​ដោយសារ​តែ​ស្រោម​សួត​មិន​កកិត​គ្នា​។ ចំពោះ​ជាតិ​ទឹក​ដ៏​ច្រើន​ក្នុង​ស្រោម​សួត​អាច​បង្កើត​ជា​សម្ពាធ​សង្កត់​ទៅ​លើ​សួត ដែល​អាច​ឱ្យ សួត​តឹង​តិចតួច ឬ​ទាំងស្រុង​ដែរ​។ ករណី​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ពិបាក​ដកដង្ហើម និង​ក្អក​។ ការ​មាន​ជាតិ​ទឹក​បន្ថែម​ក៏​អាច​បណ្តាល​ឱ្យ​ករ​ជា​មេរោគ​ដែរ ហើយ​សញ្ញា​របស់​វា​តែង​មាន​ជា​ការ​ក្តៅខ្លួន​។

ចូរ​ទាក់ទង​ទៅ​គ្រូពេទ្យ​ភ្លាម​បើសិនជា​អ្នក​ធ្លាប់​មាន​អាកា​រៈ​ឈឺទ្រូង​ដោយ​មិនដឹង​មូលហេតុ​ក្នុង​ពេល​ដកដង្ហើម​។ អ្នក​ប្រហែលជា​អាច​មាន​បញ្ហា​ជាមួយ​សួត បេះដូង ឬ​ស្រោម​សួត ឬ​ជំងឺ​ផ្សេង​ៗ​ដែល​ត្រូវការ​ព្យាបាល​ជា​បន្ទាន់​ផង​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង