​ការ​ដែល​ទទួល​ដំណឹង​ថា អ្នក​មាន​ជំងឺ​ពុក​ឆ្អឹង ឬ​អាច​ប្រឈម​នឹង​ការ​បាក់ឆ្អឹង​យ៉ាង​ងាយ​នោះ ពិតជា​ពិបាក​នឹង​ទទួលយក​ណាស់ និង​មិន​ហ៊ាន​ចាប់ផ្តើម​ហាត់ប្រាណ​ទៀត​ទេ ព្រោះ​តែ​ខ្លាច​ដួល​ទៅ បណ្តាល​ឲ្យ​បាក់ឆ្អឹង​បាន ប៉ុន្តែ អ្វី​ដែល​គួរឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺថា ការ​ហាត់ប្រាណ គឺជា​អ្វី​ដែល​អ្នក​ត្រូវតែ​ធ្វើ​ហើយ ក្នុង​ដំណាក់កាល​មួយ​នេះ​។

​បើសិន​ជា​អ្នក​ធ្លាប់​បាក់ឆ្អឹង​រួចហើយ វា​ពិតជា​អាច​កើតឡើង​ម្តងទៀត នៅពេល​ហាត់ប្រាណ​។ ហេតុដូច្នេះ​ហើយ ទើប​តម្រូវ​ឲ្យ​អ្នក​ជ្រើសរើស វិធី​ហាត់ប្រាណ​ណា​ដែល​ស្រួល និង​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​បង្កើន​កំហាប់​ឆ្អឹង និង​ភាពរឹងមាំ​របស់​វា​។

ការ​ហាត់ប្រាណ ពិតជា​ជួយ​បង្កើន​កំហាប់​ឆ្អឹង និង​ភាពរឹងមាំ​របស់​ច្រើនណាស់​។ វា​អាច​ជួយ​អ្នក​ពង្រឹង​ដល់ អារម្មណ៍​នៃ​ភាព​មាន​លំនឹង ដូច្នេះ អ្នក​នឹង​មិន​ងាយ​ដួល​ដោយ​ងាយ​ឡើយ​។ ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​នូវ​ការ​ហាត់ប្រាណ​មួយ​ចំនួន ដើម្បី​ទប់ស្កាត់​ជំងឺ​ពុក​ឆ្អឹង​បាន ហើយ​អ្នក​ក៏​គួរតែ​សា​កល្ប​ដែរ ៖

  • ​ចូរ​ហាត់ប្រាណ​ពង្រឹង​សាច់ដុំ តាមរយៈ​ការប្រើប្រាស់​ម៉ាស៊ីន ដែល​អាច​ធ្វើបាន​ក្នុង​ក្លិប ឬ​ទិញ​មក​ប្រើ​ក្នុង​ផ្ទះ​ក៏​បាន ព្រោះ​វា​មិន​តម្រូវ​ឲ្យ​អ្នក ធ្វើ​ការលើកដាក់​ធ្ងន់ៗ​ឡើយ​។​
  • ​ការ​ហាត់ប្រាណ​ដែល​តម្រូវឲ្យមាន ការបត់បែន​សន្លាក់​រា​ង​កាយ​ច្រើន ដូចជា ការហាត់​ក្បាច់​យូហ្កា នឹង​ជួយ​ធ្វើឲ្យ​សាច់ដុំ​ធូរស្រាល​ល្អផង និង​ឆ្អឹង​រឹងមាំ​ផង​។​
  • ​ការ​ហាត់ប្រាណ​ដែល​ទ្រ​ទម្ងន់​ខ្លួនឯង​ដូច​ជា ការរត់ រាំ ដើរ និង​ហែល​ទឹក ពិតជា​ល្អ​បំផុត សម្រាប់​ផ្តល់​ភាពរឹងមាំ​ដល់​ឆ្អឹង និង​សាច់ដុំ​។​

​ជំងឺ​ពុក​ឆ្អឹង អាច​ធ្វើឲ្យ​ឆ្អឹង​ខ្សោយ​បាន នៅពេល​អាយុ​កាន់តែច្រើន និង​ងាយ​បណ្តាលឲ្យ​មាន​របួស​ណាស់​។ តាមរយៈ​ការ​ហាត់ប្រាណ​ច្រើន​ប្រភេទ អ្នក​នឹង​អាច​ពង្រឹង​ដល់​ភាពរឹងមាំ​របស់​ឆ្អឹង​ដោយ​ខ្លួនឯង ហើយ​ចៀសផុត​ពី​ការ​បាក់ឆ្អឹង បាន​ច្រើន​បំផុត​ផងដែរ​។ ពិតណាស់ អ្នក​ត្រូវ​តែ​ជ្រើសរើស​ការ​ហាត់ប្រាណ​ណា ដែល​ស័ក្តិសម​នឹង​អ្នកផង​។ ចូរ​ប្រាកដថា មិន​ត្រូវ​បង្ខំ​ខ្លួន​ឯង​ធ្វើ​អ្វីមួយ​ខ្លាំងក្លា​ពេក នៅពេល​ទើបតែ​ចាប់ផ្តើម​នោះទេ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង