ថ្លើម​របស់​មនុស្ស​យើង​មានមុខ​ងារ​សំខាន់​ៗ​ច្រើន​ណាស់ ទើប​អាច​ធ្វើ​ឲ្យ​យើង​មាន​សុខភាព​ល្អ​ដល់​សព្វថ្ងៃ​។ មុខងារ​ដ៏​សំខាន់​បំផុត​របស់​វា​គឺ​បញ្ចេញ​កាក​សំណល់​គ្រោះថ្នាក់​ចេញពី​ចរន្តឈាម និង​ជួយ​ដល់​ការ​រំលាយ​អាហារ​។ ជាមួយ​គ្នា​នេះ​ដែរ ថ្លើម​ក៏​ជួយ​ការពារ​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​របស់​មនុស្ស​យើង​កុំ​ឲ្យ​ធ្វើការ​ច្រើន​ជ្រុល​ពេក​ដែរ​។

បញ្ហា​របស់​ថ្លើម​អាច​នឹង​កើត​មាន​ដែរ​បើសិនជា​រាង​កាយ​ឆ្លង​ជំងឺ​ដោយ​ពពួក​វីរុស ឬ​ប៉ះពាល់​នឹង​សារធាតុ​គីមី​គ្រោះថ្នាក់​ច្រើន​។ ការ​ដែល​មិន​បាន​ថែរក្សា​សុខភាព​ថ្លើម​បាន​ល្អ ពិតជា​អាច​បង្កើន​ការ​ប្រឈម​នឹង​អាកា​រៈអា​ឡែ​ហ្ស៊ី ជំងឺ​បេះដូង​សរសៃឈាម អស់កម្លាំង​រ៉ាំរ៉ៃ ឈឺក្បាល ធាត់​ជ្រុល បញ្ហា​លើ​ការ​រំលាយ​អាហារ និង​ជំងឺ​ផ្សេង​ៗ​ទៀត​។

ខណៈ​ពេល​ដែល ការ​ចៀសវាង​មិន​ញ៉ាំ​គ្រឿង កាហ្វេ បារី និង​ស្ករស​ច្រើន​ៗ និង​ហាត់ប្រាណ​បន្ថែម​បន្តិចបន្តួច​ដូច​ជា ការ​ដើរ​រាល់ថ្ងៃ និង​ញ៉ាំ​ច្រើន​ៗ អាច​ជា​វិធី​ដ៏​ល្អ​ដើម្បី​ជំរុញ​ដល់​សុខភាព​ថ្លើម​នោះ តែ​មាន​អាហារ​មួយ​ចំនួន​ទៀត​ដែល​អាច​ជួយ​ស្តារ​សុខភាព​ថ្លើម​កាន់តែ​ល្អ​ឡើង​វិញ​បាន​។ អាហារ​ខាងក្រោម​នេះ​ហើយ​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា អាហារ​ប៉ូវ​ថ្លើម​៖

•​ ​ផ្លែ​ប៉ោម​
•​ ​ផ្លែ​ប័រ​
•​ ​ខ្ទឹម​ស​
•​ ​ក្រូច​
•​ ​តែ​បៃតង​
•​ ​បន្លែ​ពណ៌​បៃតង​
•​ ​សណ្តែក​
•​ ​រ​មៀត​
•​ ​ត្រី​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង