ការ​ដែល​ឆ្កែ​អាច​ខាំ​កូន​របស់​អ្នក នោះ​អាច​ដោយសារតែ​ការ​ធ្វេសប្រហេះ​របស់​ឪពុក​ម្តាយ​ដែរ​។ ដូច្នេះ​ការយល់ដឹង​អំពី​វិធី​ដោះស្រាយ លើ​បញ្ហា​នេះ​បាន​លឿន​នោះ វា​ក៏​អាច​ជួយ​ឲ្យ​កូន​កាន់តែ​មាន​សុវត្ថិភាព​ដែរ​ក្រោយពី​មាន​របួស​ដូច្នេះ​។

​ខាងក្រោម​នេះ​គឺ​ជា​ការណែនាំ​ខ្លះៗ ដែល​ឪពុក​ម្តាយ​គួរតែ​ធ្វើ​ក្រោយ​ពី​ដឹង​ថា​កូន​ត្រូវ​ឆ្កែ​ខាំ​ហើយ​៖

  • ​សួរ​ម្ចាស់​ឆ្កែ​ថា​មាន​ឆ្កែ​របស់​ខ្លួន​មាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្កែឆ្គួ​ត​ហើយឬ​នៅ
  • ​ឆាប់​យក​សាប៊ូ និង​ទឹក​មក​លាង​លើ​មុខរបួស​ឲ្យបាន​លឿន​បំផុត​តាម​តែ​អាច​ធ្វើទៅបាន​
  • ​អាច​ទាក់ទង​ទៅ​គ្រូពេទ្យ​ជំនាញ​ខាង​រោគ​កុមារ​ថា អាការៈ​របស់​កូន​ត្រូវ​ការការ​ព្យាបា​ល​បន្ថែម ឬ​អត់​?
  • ​បើសិន​ជា​កូន​ត្រូវ​ឆ្កែ​ខាំ​ខ្លាំង ចូរ​ទាក់ទង​ទៅ​ឡានពេទ្យ​ដើម្បី​ព្យាបាល​បន្ទាន់​
  • ​បើសិនជា​អាច ចូរ​ស្វែងយល់ថា ពេលណា​ដែល​កូន​ចាក់​ថ្នាំ​ការពារ​ជំងឺ​តេតាណូស​ចុងក្រោយ​គេ​បង្អោះ ប្រវត្តិ​នៃ​ការចាក់​វ៉ាក់សាំង​ដល់​ឆ្កែ និង​ប្រវត្តិ​ផ្សេងៗ​ទាក់ទង​នឹង​ត្រូវ​ឆ្កែ​ខាំ​ពី​ពេល​មុនៗ​ឬ​អត់​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង