បើសិនជា​អ្នក​គឺជា​ម្តាយ​គេ នោះ​អ្នក​ន​ដឹង​ថា​ដំណាក់កាល​នៃ​ការ​ដុះធ្មេញ​មានការ​លំបាក​ប៉ុណ្ណា​ហើយ វា​គឺជា​ការ​ឈឺចាប់ ខឹង និង​យំ​ច្រើន​ម៉ោង​ម្តង​ហើយ​ម្តងទៀត​។ ពិត​ណាស់ ការ​ម៉ាស្សា​ធ្មេញ និង​អ​ញ្ជា​ញ​ធ្មេញ​អាច​ជួយ​បំបាត់​ការ​ឈឺចាប់​មួយ​ចំនួន​បាន​។ យ៉ាងណាមិញ ការ​ឈឺចាប់​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ការ​ដុះធ្មេញ​ប៉ុណ្ណោះ តែ​ក៏​មានរឿង​ជា​ច្រើន​ទៀត​កើតឡើង​ខណៈ​ពេល​កំពុង​តែ​ដុះធ្មេញ​នេះ​ដែរ​ដូច​ជា​៖

មិន​ឃ្លាន​អាហារ
ការ​ឈឺចាប់​នៅ​អញ្ចាញធ្មេញ​អាច​ធ្វើ​ឲ្យ​ទារក​ពិបាក​ញ៉ាំ​អាហារ ទោះបី​នោះ​គឺជា​បរបរ​ដែល​គេ​ចូល​ចិត្តខ្លាំង​ក៏​ដោយ​។ ដូច្នេះ​យក​ល្អ​គួរតែ​ផ្លាស់​ប្តូរ​វិធីសាស្ត្រ​បញ្ចុក​អាហារ​ឲ្យ​គេ ដោយ​ដំបូង​ឡើយ​សម្រាក ២០​នាទី និង​បន្ទាប់​មក ១០​នាទី ចាំ​បញ្ចុក​ម្តងទៀត​។

គេង​ភ្ញាក់​ៗ
គ្រូពេទ្យ​អាច​នឹង​ប្រាប់​អ្នក​ថា ក្រោយ​ពី​កូន​អាយុ​បាន ៦​ខែ គេ​ត្រូវការ​គេង​ជា​ទៀងទាត់​។ យ៉ាងណាមិញ ខណៈ​ពេល​ដែល​ធ្មេញ​របស់​ទារក​កំពុង​តែ​ដុះ ការ​គេង​របស់​គេ​អាច​នឹង​ឧស្សាហ៍​ភ្ញាក់​បន្តិច​ហើយ ដោយសារ​តែ​ឈឺ​ក្នុង​អញ្ចាញធ្មេញ​។

រាករូស
រឿង​នេះ​ដូច​ជា​គ្មាន​អ្វី​ទាក់ទង​គ្នា​ដោយ​ផ្ទាល់​រវាង​ការ​ដុះធ្មេញ និង​ការ​រាករូស​។ យ៉ាងណាមិញ មានឱកាស​មួយ​ដែល​ទារក​អាច​នឹង​បាត់បង់​ការ​បន្ទោបង់​ដោយសារ​ការ​បង្ក​រោគ​។ ក្នុង​ពេល​ទារក​ដុះធ្មេញ ចាប់ផ្តើម​ចាប់​អ្វី​ៗ​ដាក់​មាត់​ញ៉ាំ​នោះ គេ​អាច​នឹង​ងាយ​ឆ្លង​រោគ​តាម​រយៈ​សកម្មភាព​នេះ និង​បង្ក​ជា​ការ​រាករូស​តែ​ម្តង​ទៅ​។

ក្តៅខ្លួន
ពេល​ខ្លះ ការ​បង្ក​រោគ​អាច​សម្គាល់​ដឹង​តាម​រយៈ​ការ​ក្តៅខ្លួន​ស្ទិញ ដែល​អាច​ព្យាបាល​បាន​តាម​រយៈ​ការ​ឲ្យ​គេ​ញ៉ាំ​ថ្នាំ​បញ្ចុះ​កម្តៅ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល​។

ខឹង ឬ​កាច
ការ​ដែល​យកដៃ​ញី​ភ្នែក អេស​ក្បាល និងរ​ញាំរ​ញ៉ូ​វ​ច្រើន គឺជា​សញ្ញា​មួយ​នៃ​ភាព​ខឹង ឬ​កាច​របស់​ក្មេង​ខណៈ​ពេល​កំពុង​តែ​ដុះធ្មេញ​ហើយ​។ យ៉ាងណាមិញ អាកា​រៈទាំង​នេះ​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង​នៅ​ពេល​ធ្មេញ​ដុះ​ល្អ​ហើយ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង