តើ​អ្នកមាន​ដឹង​ទេ​ថា សារធាតុ​ចម្រាញ​ចេញពី​ផ្លែទៀប​បារាំង​អាច​ការពារ​មិន​ឲ្យ​កោសិកា​មហារីក​ចំនួន ១២​ប្រភេទ​ខុស​ៗ​គ្នា កើត​មាន​ដែរ​ទេ?

តាម​ការ​សិក្សា​បាន​ឲ្យ​ដឹង​ថា ផ្លែ​ឈើ​មួយ​នេះ​មាន​លក្ខណៈ និង​គុណសម្បត្តិ​ជា​ច្រើន​នៅ​ពេល​ប្រើប្រាស់​វា​ដើម្បី​ប្រឆាំង​នឹង​ជំងឺមហារីក​មាត់ស្បូន ពោះវៀនធំ ក្រពេញ​ប្រូ​ស្តា​ត សួត កូនកណ្តុរ ក្រពេញ​អូ​វ៉ែ សុដន់ ថ្លើម និង​លំពែង​។

តាម​ការ​សិក្សា​ក្នុង​មន្ទីរពិសោធន៍​ក៏​បាន​អះអាង​ដែរ​ថា ផ្លែទៀប​បារាំង មាន​ប្រសិទ្ធភាព​សម្លាប់​កោសិកា​មហារីក​ពោះវៀនធំ​ខ្លា​ង​ជាង​ថ្នាំ Adriamycin ដែល​ប្រើ​សម្រាប់​ព្យាបាល​ជំងឺមហារីក រហូត​ដល់ ១០០០០​ដង​ឯណោះ​។

ការ​សិក្សា​ផ្សេង​មួយទៀត​បាន​រក​ឃើញ​ថា សារធាតុ​ដែល​ចម្រាញ​ចេញពី​ផ្លែទៀប​បារាំង​អាច​បន្ថយល្បឿន​នៃ​ការ​លូតលាស់​កោសិកា​មហារីក​សុដន់​បាន​បាន​។

មានការ​សិក្សា​ច្រើន​ទៀត​ដែល​និយាយ​អំពី​ផ្លែទៀប​បារាំង​នេះ ព្រមទាំង​ឥទ្ធិពល​របស់​វា​ក្នុង​ការ​ប្រឆាំង​នឹង​ជំងឺមហារីក​ជា​ច្រើន​ប្រភេទ​ខុស​ៗ​គ្នា​។ នេះ​ដោយសារ​តែ​វា​ផ្ទុក​ទៅ​ដោយ​ភ្នាក់ងារ​ប្រឆាំង​នឹង​ជំងឺមហារីក​ដ៏​ខ្លាំងក្លា​ជា​ច្រើន​ដែល​មានឈ្មោះ​ថា Acetogenins ដែល​ជា​សារធាតុ​ដើរតួ​នាទី​ដ៏​សំខាន់​ក្នុង​ការ​វាយប្រហារ​លើ​មហារីក​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង