ការជ្រុះសក់គឺជារឿងធម្មជាតិរបស់មនុស្សគ្រប់រូប ហើយនរណាក៏មិនអាចចៀសផុតដែរ។ ដូច្នេះ អ្នកក៏មិនបាច់បារម្ភអ្វីដែរបើសិនជាសម្គាល់ឃើញ សក់ខ្លួនឯងកំពុងតែជ្រុះដែរនោះ។
យ៉ាងណាមិញ បើសិនជាសក់អ្នកស្រាប់តែស្តើងទៅៗរហូតដល់ឃើញស្បែកក្បាលហើយនោះ មានន័យថាអ្នកប្រហែលជាមានជំងឺជ្រុះសក់ហើយ។ រឿងនេះអាចបណ្តាលមកពីកត្តាច្រើនណាស់ដូចជា៖
១-មានបញ្ហានៃការញ៉ាំអាហារ
២-ការបង្ករោគធ្ងន់ធ្ងរ
៣-ការវះកាត់
៤-ដំណរពូជ
៥-ស្ត្រេស
៦-មានជំងឺប្រព័ន្ធភាពស៊ាំធ្វើការខុសប្រក្រតី
៧-កង្វះជាតិដែក
៨-ការប្រើផលិតផលសម្រាប់ថែរក្សាសក់
៩-ការសម្រកទម្ងន់
១០-ការប្រើថ្នាំព្យាបាលជំងឺ ដូចជាមហារីក
១១-ការសម្រាលកូន
១២-រ៉ាំងរដូវ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855