ប្រសិនបើ​អ្នក​ឲ្យ​កូន​បៅ​ទឹកដោះ អ្វី​ដែល​អ្នក​គួរ​ចាប់អារម្មណ៍ និង​ប្រុង​ប្រយ័ត្ន គឺ​ការ​អា​លែ​ក​ស៊ី ពីព្រោះ បើ​អ្នក​ធ្វេសប្រហែស ហើយ​ទុក​ឲ្យ​កូន​បៅ​ច្រើន​ពេក វា​អាច​ធ្វើ​ឲ្យ​កូន​របស់​អ្នកមាន​គ្រោះថ្នាក់​។

ភាគច្រើន ប្រសិនបើ​កូន​របស់​អ្នក អា​លែ​ក​ស៊ី​ទឹកដោះគោ គេ​ក៏​ប្រហែលជា​អា​លែ​ក​ស៊ី​ទៅ​នឹង​សណ្តែក ឬ​ផលិតផល​ធ្វើ​ពី​សណ្តែក​ផង​ដែរ​។

សញ្ញា​ព្រមាន​នៃ​ការ​អា​លែ​ក​ស៊ី

១. ស្បែ​កកូន​ឡើង​កន្ទួល​ក្រហម
២. គ្រុនក្តៅ
៣. ត្រអក
៤. រមាស់
៥. ក្អួតចង្អោរ​។

ប្រសិនបើ​មាន​ករណី​នេះ​កើតឡើង អ្នក​ត្រូវ​បញ្ឈប់​ការ​បំបៅ​ទឹកដោះគោ​ឲ្យ​កូន ហើយ​ប្រញាប់​នាំ​កូន​ទៅ​កាន់​មន្ទីរពេទ្យ​ជា​បន្ទាន់​។

វិធី​បង្ការ​បញ្ហា​អា​លែ​ក​ស៊ី គឺ​អ្នក​ម្តាយ គួរតែ​ព្យាយាម​បំបៅ​ដោះ​កូន ឲ្យ​បាន​យ៉ាងតិច ៦ ខែ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង