មនុស្ស​ភាគច្រើន​គិត​ថា ការ​ខូចខាត​របស់​ថ្លើម​កើតឡើង​ដោយសារ​តែ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ៗ និង​ការ​ជក់បារី​។ ប៉ុន្តែ​រឿង​នេះ​មិនមែន​តែងតែ​ពិតប្រាកដ​ទាំង​អស់នោះ​ទេ​។ អ្នកខ្លះ​អាច​នឹង​មាន​ជំងឺថ្លើម​បាន​ដែរ​ទោះបីជា​មិន​បាន​ញ៉ាំ​គ្រឿង​ស្រវឹង​ក៏​ដោយ​។ ជំងឺ​នេះ​ហៅ​ថា ជំងឺ​ខ្លាញ់​រុំ​ថ្លើម​មិនមែន​គ្រឿង​ស្រវឹង​។ ខណៈ​ពេល​ដែល​ជំងឺ​នេះ​ច្រើន​តែ​អាច​រក​ឃើញ​តាម​រយៈ​ការ​ថត​អេកូ តែ​យក​ល្អ​គួរតែ​ស្វែង​យល់​អំពី​រោគ​សញ្ញា​របស់​វា​ផង​។

ការ​ហើមពោះ
វា​គឺជា​អាកា​រៈ​ដំបូង​គេ ហើយ​ក៏​កើតឡើង​ដោយសារ​តែ​ការ​ប្រមូលផ្តុំ​ជាតិ​ទឹក​ក្នុង​ប្រហោង​ពោះ​ដែរ​។ ខណៈ​ពេល​ដែល​មាន​ហេតុផល​ច្រើន​នៅ​ពីក្រោយ​រឿង​នេះ​មែន​នោះ តែ​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ដោយ​មិនមែន​គ្រឿង​ស្រវឹង​ក៏​ជា​ផ្នែក​មួយ​របស់​វា​ដែរ​។ ចាប់តាំងពី​ថ្លើម​ដើរតួ​នាទី​ដ៏​សំខាន់​ក្នុង​ការ​ច្រោះ​ជាតិពុល​ក្នុង​ខ្លួន​មក ការ​ដែល​ខូច​មុខងារ​ថ្លើម​គ្រាន់តែ​ធ្វើ​ឲ្យ​វា​ពិបាក​ច្រោះ​ជាតិពុល​ចេញពី​ក្នុង​ខ្លួន និង​លេច​ទឹក​ចូល​ទៅ​ក្នុង​ប្រហោង​ពោះ​ប៉ុណ្ណោះ​។

រីក​សរសៃឈាម
ចាប់តាំងពី​ការ​កើនឡើង​ជាតិពុល​កើត​មាននៅ​ពេល​ដែល​មុខងារ​ថ្លើម​ថយ​ចុះ​មក សរសៃឈាម​ក៏​ចាប់ផ្តើម​រីក​ធំ ដែល​ជា​ហេតុ​នាំ​ឲ្យ​យើង​មើលឃើញ​សរសៃ​រីក​ធំ​ៗ​នៅ​ក្រោម​ស្បែក​តែ​ម្តង​។

សុដន់​មនុស្ស​ប្រុស​រីក​ធំ
ខណៈ​ពេល​ដែល​អាកា​រៈ​នេះ​អាច​បង្ហាញ​ដឹង​អំពី​រឿង​ច្រើន​មែន តែ​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ដោយសារ​មិនមែន​គ្រឿង​ស្រវឹង​ក៏​ជា​ផ្នែក​មួយ​របស់​វា​ដែរ​។ បុរស​គួរតែ​សង្ស័យ​អំពី​រឿង​នេះ​ផង​នៅ​ពេល​ជួប​បញ្ហា​សុដន់​ខ្លួន​រីក​ធំ​។

អណ្តើក​រីក​ធំ
អណ្តើក​ដើរតួ​នាទី​ច្រើន​ណាស់​ចំពោះ​រាង​កាយ​មនុស្ស បញ្ចេញ​ជាតិពុល និង​ជា​ផ្នូរ​កប់ខ្មោច​គ្រាប់​ឈាមក្រហម និង​គ្រាប់​ឈាម​ផ្សេង​ៗ​ទៀត​។ ការ​រីក​ធំ​របស់​អណ្តើ​ក៏​ជា​សញ្ញា​មួយ​ដែល​បញ្ជាក់​ថា ប្រពន្ធ​ភាពស៊ាំ​ស្ថិត​ក្នុង​សភាព​គ្រោះថ្នាក់​ហើយ​។

ស្បែក​ទៅ​ជា​ពណ៌​លឿង
ការ​ដែល​ស្បែក​ទៅ​ជា​ពណ៌​លឿង​បែប​នេះ វា​អាច​ជា​សញ្ញា​មួយ​នៃ​ជំងឺថ្លើម ហើយ​បើសិនជា​អ្នកមាន​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ដោយសារ​មិនមែន​គ្រឿង​ស្រវឹង ក៏​ចេញ​ជា​អាកា​រៈ​បែប​នេះ​ដូច​គ្នា​ដែរ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង