បើ​យើង​និយាយ​ផ្ទុយ​ពី​ជំនឿ​ដ៏​ពេញ​និយម​នា​ពេល​បច្ចុប្បន្ន​នោះ​គឺថា ជំងឺ​គាំងបេះដូង មិនមែន​តែងតែ​បង្ហាញ​នូវ​អាកា​រៈ​ជាក់​ស្តែក​ង​របស់​វា​ឲ្យ​យើង​ដឹង​ស្រស់​ៗ​ដូច​ជា ឈឺ​ខ្លាំង​នៅ​ទ្រូង ឡើយ​។ ជំងឺ​គាំងបេះដូង​ប្រហែល ២៥​ភាគរយ​ដែរ ដែល​កើតឡើង​ដោយ​ស្ងៀមស្ងាត់ ហើយ​គ្មាន​រោគ​សញ្ញា​អ្វី​ទាំងអស់​។

ដូច្នេះ​ដើម្បី​កាត់​បន្ថយ ក៏​ដូច​ជា​បង្ការ​ជំងឺ​បេះដូង​ប្រភេទ​នេះ យក​ល្អ​គួរតែ​ស្វែង​យល់​អំពី​រោគ​សញ្ញា​ភ្លើង​ក្រហម​នៃ​ជំងឺ​គាំងបេះដូង​ដូច​ខាងក្រោម​នេះ​ផង​ទៅ​៖

ហើម
មនុស្ស​ជា​ច្រើន​គិត​ថា ការ​ហើម​នៅ​កែងជើង ឬ​ប្រអប់ជើង​អាច​ដោយសារ​តែ​ការ​អង្គុយ ឬ​ឈរ​យូរ​ពេក​។ ប៉ុន្តែ ការ​ខ្សោយបេះដូង​ក៏​អាច​បណ្តាល​ឲ្យ​ចាល​ជាតិ​ទឹក​ចូល​ទៅ​ក្នុង​ខ្លួន​ដែរ​។ វា​អាច​ធ្វើ​ឲ្យ​ហើមពោះ ជើង កែងជើង និង​ប្រអប់ជើង​។ អ្នកខ្លះ​ចាល​ជាតិ​ទឹក​ច្រើន​រហូត​ដល់​ធាត់​ភ្លាម​ៗ​។ នៅ​ពេល​រឿង​នេះ​កើតឡើង វា​ច្រើន​តែ​ធ្វើ​ឲ្យ​អ្នកជំងឺ​លែង​ឃ្លាន​អាហារ​។

ថប់​អារម្មណ៍
មនុស្ស​ជា​ច្រើន​ដែល​ធ្លាប់​មាន​ជំងឺ​គាំងបេះដូង​បាន​ប្រាប់​ឲ្យ​ដឹង​ថា ពួក​គេ​តែង​មាន​អាកា​រៈ​ថប់​អារម្មណ៍​មុន​ពេល​ជំងឺ​នេះ​ធ្វើទុក្ខ​។ ថ្វីបើ​មនុស្ស​មួយ​ចំនួន​ដែល​ថប់​អារម្មណ៍​គិត​ថា ពួក​គេ​កំពុង​តែ​មាន​ជំងឺ​គាំងបេះដូង​ក៏​ដោយ យក​ល្អ​គួរតែ​ធ្វើ​យ៉ាងណា​ស្វែងរក​ភាព​មាន​សុវត្ថិភាព​ចំពោះ​ខ្លួនឯង​ផង​។

ឈឺ​នៅ​ផ្នែក​ផ្សេង​ៗ​នៃ​រាង​កាយ
មាន​អ្នកជំងឺ​ជា​ច្រើន​និយាយ​ថា ការ​ឈឺចាប់​របស់​ពួក​គេ​ចាប់ផ្តើម​ចេញពី​ទ្រូង និង​រាលដាល​ដល់​ថ្គាម ខ្នង ស្មា ដៃ និង​ពោះ​។ ប៉ុន្តែ​ពេល​ខ្លះ វា​មិន​ប្រាកដ​ថា​ធ្វើ​ឲ្យ​ឈឺទ្រូង​ឡើយ ប៉ុន្តែ​បែរជា​ឈឺ​នៅ​កន្លែង​ណា​ផ្សេង​ទៅ​វិញ​។ រឿង​នេះ​កើត​ឡើងជា​ញឹកញាប់​នៅ​លើ​ដៃ​ម្ខាង ឬ​ទាំង​សងខាង ឬ​ចន្លោះ​ឆ្អឹងស្លាបប្រចៀវ​។ អាកា​រៈ​ឈឺចាប់​នេះ​អាច​មាន​បាត់​ៗ​។

ក្អក
អ្នកជំងឺ​ខ្លះ​អាច​នឹង​ក្អកមាន​កំហាក​លាយ ឬ​ជា​ឈាម​តែ​ម្តង ហើយ​ខ្លះ​ទៀត​អាច​ដកដង្ហើម​លឺ​សូរដូច​ហួច ដែល​អាកា​រៈ​បែប​នេះ​ពេល​ខ្លះ​ក៏​ជា​សញ្ញា​នៃ​ជំងឺខ្សោយបេះដូង​ដែរ​។ នេះ​ដោយសារ​តែ​ជាតិ​ទឹក​កើនឡើង​ក្នុង​សួត​។ យក​ល្អ​គួរតែ​យកចិត្តទុកដាក់​ចំពោះ​អាកា​រៈ​មួយ​នេះ​ផង​។

ទាំងនេះ​គឺជា​អាកា​រៈ​អាថ៌​កំបាំង​របស់​ជំងឺ​គាំងបេះដូង ប៉ុន្តែ​ខាងក្រោម​នេះ​គឺជា​សញ្ញា​ដែល​កើតឡើង​ញឹកញាប់​បំផុត​ដែល​មនុស្ស​គ្រប់​រូប​គួរតែ​យល់​ដឹងផង​៖

•​ ​ធី​ង​ធោង​
•​ ​ច​ង្អោ​
•​ ​បែកញើស​ត្រជាក់​
•​ ​ពិបាក​ដកដង្ហើម​
•​ ​មិន​ស្រួល​ក្នុង​ទ្រូង​

បើសិន​ជា​អ្នក​មាន​អាការៈ​ទាំងអស់នេះ​យូរ​ជាង ៥ ទៅ​១០​នាទី ចូរ​ទាក់ទង​ឡានពេទ្យ​ជាបន្ទាន់​ដើម្បី​សង្គ្រោះបន្ទាន់​៕