មនុស្ស​ភាគច្រើន​ប្រហែលជា​អាច​មាន​បញ្ហា​ទាក់ទង​នឹង​ក្រពះ​ពោះវៀន​រហូត​ដល់​កើត​អាកា​រៈ ទល់លាមក និង​រាករូស​បាន​។ អ្នក​ក៏​ប្រហែលជា​មិន​សប្បាយ​ចិត្តនឹង​ការ​ពុល​ចំណីអាហារ ឬ​ឈឺ​ក្នុង​ក្រពះ​យ៉ាង​ហោច​ណាស់​ម្តង ឬ​ពីរ​ដែរ​ក្នុង​ជីវិត​។ ខណៈ​ពេល​ដែល​ជំងឺ​រលាក​ខ្នែងពោះវៀន​មិនសូវ​ជា​កើត​មាន​ជា​ញឹក​ញ៉ាប់​នោះ តែ​ក៏​មាន​៥​ភាគរយ​ដែរ ដែល​កើតឡើង​លើ​ប្រជាជន​ទាំងអស់​។ យ៉ាងណាមិញ បើសិនជា​អ្នកមាន​ជំងឺ​រលាក​ខ្នែងពោះវៀន​មែន ហើយ​មិន​បាន​ព្យាបាល​ទេ នោះ​វា​អាច​នឹង​ធ្លាយ​ដែល​ករណី​នេះ​ពិតជា​គ្រោះថ្នាក់​ដល់​អាយុជីវិត​បាន​។

យ៉ាងណាមិញ មិនមែន​គ្រប់​ជំងឺ​រលាក​ខ្នែងពោះវៀន​ទាំងអស់​សុទ្ធតែ​បណ្តាល​ឲ្យ​បែក​ទាំងអស់​ទេ ប៉ុន្តែ​កាលណា​ជំងឺ​នេះ​មិន​បាន​រក​ឃើញ​កាន់តែ​យូរ វា​នឹង​ប្រឈម​កាន់តែ​ខ្ពស់​។ ខាងក្រោម​នេះ​គឺជា​អាកា​រៈ​ប្រកាស​អាសន្ន​មួយ​ចំនួន​ដែល​អ្នក​គួរតែ​ទៅ​ជួប​ពេទ្យ​ជា​បន្ទាន់​ព្រោះ ខ្នែងពោះវៀន​អាច​នឹង​បែក​នា​ពេល​ឆាប់​ៗ​នេះ​ហើយ​។

  1. ​ឈឺពោះ​ខ្លាំង​ជាង​ធម្មតា ឬ​ឈឺ​ខ្លាំង​ដែល​មិន​ធ្លាប់​ជួប​ពីមុន​សោះ​
  2. ​កំពុងតែ​ក្អួត ច​ង្អោ និង​មិន​ឃ្លាន​អាហារ​
  3. ​ត្រូវ​ការចូល​ទៅ​បន្ទប់ទឹក​ច្រើន​ជាង​ធម្មតា​ដោយសារ​តែ​រាករូស​
  4. ​ក្តៅខ្លួន ឬ​គ្រុន​ញ៉ាក់​
  5. ​ចាប់ផ្តើម​វង្វេងវង្វាន់ ដោយសារ​តែ​ការបង្ក​រោគ​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ហើយ​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង