ការព្យាបាលសម្រាប់ជំងឺធ្លាក់ទឹកចិត្ត ជាធម្មតា ពាក់ព័ន្ធនឹងការរួមបញ្ចូលគ្នានៃការជួយខ្លួនឯង ការព្យាបាលដោយការនិយាយ និងការប្រើប្រាស់ថ្នាំ។ការព្យាបាលដែលត្រូវបានណែនាំ នឹងត្រូវបានផ្អែកលើប្រភេទនៃជំងឺធ្លាក់ទឹកចិត្តដែលអ្នកមាន។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

១. ការធ្លាក់ទឹកចិត្តកម្រិតស្រាល
ប្រសិនបើអ្នកមានជំងឺធ្លាក់ទឹកចិត្តស្រាល ការព្យាបាលដូចខាងក្រោមអាចត្រូវបានណែនាំ។

រង់ចាំហើយមើល ៖ ប្រសិនបើអ្នកត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺធ្លាក់ទឹកចិត្តស្រាល អ្នកប្រហែលជាអាចនឹងប្រសើរឡើងដោយខ្លួនឯង។ ដូច្នេះ គ្រូពេទ្យនឹងតាមដាន ហើយរង់ចាំមើលការវិវត្តរបស់អ្នក។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

លំហាត់ប្រាណ ៖ មានភស្តុតាងជាច្រើនដែលអាចបញ្ជាក់ថា ការធ្វើលំហាត់ប្រាណ អាចជួយឲ្យដល់ការធ្លាក់ទឹកចិត្ត ហើយវាជាវិធីព្យាបាលសំខាន់មួយ សម្រាប់ការធ្លាក់ទឹកចិត្តស្រាល។

ក្រុមជួយខ្លួនឯង ៖ ការនិយាយតាមរយៈអារម្មណ៍របស់អ្នកអាចមានប្រយោជន៍។ អ្នកអាចនិយាយជាមួយមិត្តភក្តិ ឬសាច់ញាតិ ឬអ្នកអាចសួរគ្រូពេទ្យរបស់អ្នក ដើម្បីណែនាំក្រុមជួយខ្លួនឯង ជាពិសេសតាមអ៊ីនធឺណិត។

២. ការធ្លាក់ទឹកចិត្តស្រាលទៅមធ្យម
ប្រសិនបើអ្នកមានជំងឺធ្លាក់ទឹកចិត្តកម្រិតស្រាលទៅមធ្យម ដែលមិនមានការប្រសើរ គ្រូពេទ្យអាចណែនាំការព្យាបាលបែបនិយាយ (ប្រភេទនៃចិត្តសាស្ត្រ)។

មានការព្យាបាលខុសៗគ្នាសម្រាប់ការធ្លាក់ទឹកចិត្ត រួមទាំងការព្យាបាលដោយការនិយាយប្រឹក្សាយោបល់ និងកាយវិការ។

៣. ការធ្លាក់ទឹកចិត្តពីកម្រិតមធ្យមទៅធ្ងន់ធ្ងរ
ប្រសិនបើអ្នកមានជំងឺធ្លាក់ទឹកចិត្តពីកម្រិតមធ្យមទៅធ្ងន់ធ្ងរ ការព្យាបាលដូចខាងក្រោមអាចត្រូវបានណែនាំ។
ថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត ៖ ថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត គឺជាថ្នាំគ្រាប់ដែលព្យាបាលរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត។ មានថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត ៣០ ប្រភេទ។ ពួកវាត្រូវបានចេញវេជ្ជបញ្ជាដោយគ្រូពេទ្យ សម្រាប់ការធ្លាក់ទឹកចិត្តដែលមានកម្រិតមធ្យម ឬធ្ងន់ធ្ងរ។

ការព្យាបាលបញ្ចូលគ្នា ៖ គ្រូពេទ្យអាចណែនាំអ្នកឲ្យប្រើថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត រួមទាំងការព្យាបាលដោយនិយាយពិភាក្សា ជាពិសេស ប្រសិនបើអ្នកមានជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ។

ក្រុមសុខភាពផ្លូវចិត្ត ៖ ប្រសិនបើអ្នកមានជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ អ្នកអាចត្រូវបានគេបញ្ជូនទៅក្រុមសុខភាពផ្លូវចិត្ត ដែលរួមមានអ្នកចិត្តសាស្រ្ត គិលានុបដ្ឋាយិកាជំនាញ គ្រូពេទ្យ និងអ្នកព្យាបាលជំនាញ៕