លិង្គ! វាជាផ្នែកមួយនៃរាងកាយបុរស ដែលមានតម្លៃខ្លាំងបំផុត ដូច្នេះ អ្នកគួរតែយកចិត្តទុកដាក់លិង្គរបស់អ្នក ហើយថែរក្សាវាឲ្យបានស្អាត និងមានសុខភាពល្អ។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

ចូរផ្តល់ឲ្យវានូវការថែទាំដែលវាសក្តិសម ហើយអ្នកប្រហែលជាមិនមែនជាមនុស្សតែមួយគត់ ដែលទទួលបានផលប្រយោជន៍នោះទេ ដៃគូរបស់អ្នក ក៏ប្រហែលជានឹងដឹងគុណលិង្គរបស់អ្នកផងដែរ។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

១. ចូរលាងសម្អាតលិង្គដោយទឹកក្តៅៗឧណ្ហ ឬទឹកធម្មតារាល់ថ្ងៃ នៅពេលអ្នកងូតទឹក។ ប្រសិនបើអ្នកមានបញ្ហាស្បែកគ្របក្បាលលិង្គ ចូរទាញវាត្រលប់មកយឺតៗ ហើយលាងសម្អាតលើក្រោមឲ្យស្អាត។ ប្រសិនបើអ្នកមិនលាងក្រោមស្បែកគ្របក្បាលលិង្គបានត្រឹមត្រូវនោះសារធាតុកខ្វក់អាចចាប់ផ្តើមប្រមូលផ្ដុំ។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

២. មិនត្រូវព្យាយាមទាញស្បែកគ្របក្បាលលិង្គដោយបង្ខំឡើយ ពីព្រោះវាអាចធ្វើឲ្យបង្កឈឺចាប់ និងគ្រោះថ្នាក់បាន។

៣. ថ្វីបើអនាម័យផ្ទាល់ខ្លួនជារឿងសំខាន់ក៏ដោយ ប៉ុន្តែ ការលាងសម្អាតច្រើនពេកជាមួយសាប៊ូ និងជែលងូតទឹក អាចបណ្តាលឲ្យមានបញ្ហា និងបង្កការឈឺចាប់។ ការលាងសម្អាតលិង្គរបស់អ្នកយឺតៗ ជាមួយទឹកក្តៅ គឺគ្រប់គ្រាន់ដើម្បីថែរក្សាអនាម័យហើយ។ ប៉ុន្តែ ប្រសិនបើអ្នកចង់ប្រើសាប៊ូ សូមជ្រើសរើសសាប៊ូដែលស្រាល ដើម្បីបន្ថយហានិភ័យនៃការរលាកស្បែក។

៤. អ្នកប្រហែលជាចង់ប្រើទឹកអប់ ឬផលិតផលនានា ដើម្បីបំបាត់ក្លិនស្អុយនៅលើលិង្គរបស់អ្នក ប៉ុន្តែ វាមិនត្រឹមត្រូវនោះទេ ហើយអ្នកគួរតែជៀសវាងវា។

៥. ចូរធ្វើឲ្យប្រាកដថា ពងស្វាស និងរន្ធគូថរបស់អ្នកក៏ស្អាត និងគ្មានក្លិនផងដែរ៕