គន្លឹះគ្រប់គ្រងការចាញ់កូន ជាពិសេសនៅពេលព្រឹក

ស្ត្រីជាច្រើនមានការចង្អោរអំឡុងពេលមានផ្ទៃពោះក្នុងត្រីមាសដំបូងនៃការមានផ្ទៃពោះ។ រោគសញ្ញាមានទំនោរទៅរកភាពធូរស្រាលនៅពេលការផ្ទៃពោះកាន់តែចាស់ខែ។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

សមាគមន៍អ្នកមានផ្ទៃពោះនៅអាមេរិក (The American Pregnancy Association) បានណែនាំអំពីវិធីជួយគ្រប់គ្រងការចាញ់កូន ៖

  • បរិភោគអាហារដែលមិនមានរសជាតិហឹរដែលសំបូរទៅដោយវីតាមីន B6 រួមមានស្រូវសាលី គ្រាប់ធញ្ញជាតិ គ្រាប់ផ្លែឈើផ្សេងៗ ដូចជាចេក ឬល្ហុង ត្រី និងសាច់គ្មានខ្លាញ់។
  • ពេលព្រឹក ចូរអនុញ្ញាតឱ្យខ្លួនអ្នកសម្រាក ឬគេងបានគ្រប់គ្រាន់។
  • ព្យាយាមញ៉ាំអ្វីដែលងាយស្រួលតាមដែលអាចធ្វើបានដូចជានំធុង ឬនំឃុកឃីដំបូងនៅពេលព្រឹក។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  • ពេលថ្ងៃ ចូរញ៉ាំអាហារតិចៗជាជាងញ៉ាំអាហារច្រើនៗ។
  • ញ៉ាំទឹក ៣០ នាទីមុនពេលបរិភោគជាជាងក្នុងពេលញ៉ាំ។
  • ជៀសវាងអាហារ ឬក្លិនដែលធ្វើឱ្យការចង្អោររបស់អ្នកកាន់តែធ្ងន់ធ្ងរ។
  • គេងឱ្យបានច្រើន។
  • ជៀសវាងអាហារហឹរ និងខ្លាញ់៕