ការរលាកទងសួត គឺជាការរលាកបំពង់ទងសួត ដែលនាំខ្យល់ចូលក្នុងសួតរបស់អ្នក។

នៅពេលដែលបំពង់ទាំងនេះឆ្លងមេរោគ វាឡើងហើម និងកើតទឹករំអិល ដែលធ្វើឱ្យពិបាកដកដង្ហើម។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

រោគសញ្ញាអាចរួមមាន ការក្អក ការឈឺបំពង់ក គ្រុនក្តៅ ហៀរសំបោរ និងពិបាកដកដង្ហើម។

បណ្ឌិត្យសភាគ្រូពេទ្យគ្រួសារអាមេរិកាំង (The American Academy of Family Physicians) ពិពណ៌នាអំពីវិធីជួយព្យាបាលជំងឺរលាកទងសួត ៖

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

  • ញ៉ាំវត្ថុរាវឱ្យបានច្រើន ប៉ុន្តែត្រូវជៀសវាងជាតិកាហ្វេអ៊ីននិងអាល់កុល។
  • សម្រាកឱ្យបានច្រើន។
  • លេបថ្នាំប្រឆាំងនឹងការរលាកតាមវេជ្ជបញ្ជា ដើម្បីបន្ថយការរលាក បំបាត់ការឈឺចាប់ និងបន្ថយគ្រុនក្តៅ។
  • ថ្នាំក្អកដែលគ្មានវេជ្ជបញ្ជា គឺមិនអីទេ ដរាបណាកុមារឈឺមានអាយុយ៉ាងតិច ៦ ឆ្នាំ។
  • បង្កើនជាតិសំណើមនៅផ្ទះ ដូចជាដោយប្រើឧបករណ៍បំលែងសំណើមជាដើម។
  • ប្រសិនបើរោគសញ្ញាមិនប្រសើរឡើង សូមទៅជួបគ្រូពេទ្យ៕