ស្ត្រីជាច្រើនរកឃើញថា ការឈឺក្បាល ឬរោគប្រកាំងអាចកើតមានច្រើនដងអំឡុងពេលមានផ្ទៃពោះ។ នេះអាចត្រូវបានទាក់ទងទៅនឹងកម្រិតនៃអ័រម៉ូនដែលកើតមានឡើងអំឡុងពេលមានផ្ទៃពោះ។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ដើម្បីបន្ថយហានិភ័យនៃការកើតកូនមិនប្រក្រតី ថ្នាំមួយចំនួនដែលត្រូវប្រើ ដើម្បីការពារការឈឺក្បាលប្រកាំងនោះ អាចចាំបាច់បញ្ឈប់មុននឹងមានផ្ទៃពោះ។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

មានការស្រាវជ្រាវតិចតួចនៃថ្នាំដែលត្រូវបានប្រើ ដើម្បីព្យាបាលការឈឺក្បាលប្រកាំងអំឡុងពេលមានផ្ទៃពោះនេះ។ ថ្នាំអាសេតាមីណូហ្វេន គឺមានសុវត្ថិភាពផងដែរនៅពេលដែលវាត្រូវបានគេប្រើទៅតាមកម្រិតដែលត្រូវបានគេណែនាំ។

ប្រសិនបើអ្នកជំងឺមានការឈឺក្បាលញឹកញាប់ មានជម្រើសនៃការព្យាបាលមួយចំនួនដែលអាចត្រូវបានផ្តល់ដោយគ្រូពេទ្យ។ ថ្នាំសម្រាប់ការឈឺក្បាលប្រកាំងជាច្រើន មិនត្រូវបានគេសិក្សាច្បាស់លាស់ ចំពោះការមានផ្ទៃពោះនោះទេ៕