រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (U.S. Food and Drug Administration) និយាយថា ការញ៉ាំជាតិកាហ្វេអ៊ីនក្នុងបរិមាណមានកំណត់ គឺមិនជាបញ្ហាអ្វីនោះទេសម្រាប់មនុស្សភាគច្រើន ប៉ុន្តែប្រសិនបើអ្នកញ៉ាំសារធាតុកាហ្វេអ៊ីន (ថ្នាំរំញោច) នេះច្រើនពេក វាអាចបង្កគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកបាន។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (U.S. Food and Drug Administration) បានបន្ថែមទៀតថា ៖

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  • ជាតិកាហ្វេអ៊ីន ស្ថិតមាននៅក្នុងអាហារជាច្រើន រួមទាំងភេសជ្ជៈផ្សេងៗ និងអាហារបំប៉ន។
  • កាហ្វេ និងតែដែលមានស្លាកថា “គ្មានជាតិកាហ្វេអ៊ីន” អាចមានផ្ទុកជាតិកាហ្វេអ៊ីនពី ២ ទៅ ១៥ មីលីក្រាមក្នុងពែង។
  • ស្ត្រីមានផ្ទៃពោះ និងអ្នកដែលប្រើថ្នាំមួយចំនួនគួរតែដឹងអំពីការទទួលទានជាតិកាហ្វេអ៊ីនដែលវេជ្ជបណ្ឌិតបានណែនាំ។
  • រដ្ឋបាលចំណីអាហារ និងឱសថបានណែនាំឱ្អ្នកយពិគ្រោះជាមួយគ្រូពេទ្យអំពីសុវត្ថិភាពរបស់កុមារដែលទទួលទានជាតិកាហ្វេអ៊ីន។
  • កុំញ៉ាំជាតិកាហ្វេអ៊ីនមុនចូលគេង អ្នកអាចនឹងគេងមិនលក់។
  • ប្រសិនបើអ្នកចង់កាត់បន្ថយជាតិកាហ្វេអ៊ីន ចូរធ្វើវាបន្តិចម្តងៗ ដើម្បីចៀសវាងរោគសញ្ញានៃការបញ្ឈប់ដែលមិនល្អនានា។
  • កំណត់ការញ៉ាំកាហ្វេមិនលើសពី ២ ពែងក្នុងមួយថ្ងៃ៕