បណ្ឌិត្យសភាពេទ្យកុមារអាមេរិច (American Academy of Pediatrics) បាននិយាយថា ស្ត្រីមួយចំនួនមានប្រតិកម្មចំពោះបទពិសោធន៍នៃការមានផ្ទៃពោះ និងការសម្រាលកូនដោយភាពទុក្ខព្រួយ ការភ័យខ្លាច ការថប់បារម្ភ និងការពន្យារពេល។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

បណ្ឌិត្យសភាពេទ្យកុមារអាមេរិច (American Academy of Pediatrics) បានលើកឡើងអំពីកត្តាហានិភ័យទាំងនេះ ដែលអាចនឹងធ្វើឱ្យអ្នកកើតទៅជាជំងឺធ្លាក់ទឹកចិត្ត អំឡុងពេល និងក្រោយពេលមានផ្ទៃពោះ ៖

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

  • ការផ្លាស់ប្តូរអ័រម៉ូន
  • កំពុងមានជំងឺធ្លាក់ទឹកចិត្តផ្ទាល់ខ្លួន ឬប្រវត្តិគ្រួសារកើតជំងឺនេះ
  • មានអារម្មណ៍ថា ខ្វះការគាំទ្រពីក្រុមគ្រួសារ និងមិត្តភក្តិ
  • បញ្ហាជាមួយនឹងការមានផ្ទៃពោះ ឬការបង្កកំណើតពីមុន
  • ការព្រួយបារម្ភផ្ទាល់ខ្លួន
  • ការព្រួយបារម្ភអំពីថវិការក្នុងការចិញ្ចឹមកូន និងក្រុមគ្រួសារ
  • មានបទពិសោធន៍ក្នុងជីវិតតានតឹងញឹកញាប់ពេក
  • ការមានផ្ទៃពោះនៅវ័យក្មេងពេក
  • ការប្រើប្រាស់គ្រឿងញៀន ឬគ្រឿងស្រវឹងលើសកំណត់
  • អំពើហឹង្សាក្នុងគ្រួសារ
  • ជំងឺរ៉ាំរ៉ៃ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង