មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺសហរដ្ឋអាមេរិក (U.S. Centers for Disease Control and Prevention) និយាយថា ប្រសិនបើអ្នកមានជំងឺមហារីក អ្នកនឹងមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាផលវិបាកទាក់ទងនឹងជំងឺផ្តាសាយ មានន័យថា គឺអ្នកប្រឈមមុខខ្ពស់ទៅនឹងជំងឺផ្តាសាយ។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺសហរដ្ឋអាមេរិក (U.S. Centers for Disease Control and Prevention) បានផ្តល់ជូននូវវិធីការពារជំងឺផ្តាសាយដូចខាងក្រោម ៖

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

  • ប្រសិនបើអ្នកមានអាយុ ៦៥ ឆ្នាំឡើងទៅ សូមចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយក្នុងកម្រិតខ្ពស់ ដែលស្របតាមការណែនាំរបស់គ្រូពេទ្យជំនាញ។
  • ពិចារណាការចាក់ថ្នាំបង្ការជំងឺរលាកសួត ដើម្បីការពារជំងឺរលាកសួត។
  • ធ្វើផែនការជាមួយវេជ្ជបណ្ឌិតរបស់អ្នកអំពីអ្វីដែលត្រូវធ្វើ ប្រសិនបើអ្នកឈឺ។
  • នៅផ្ទះ និងសម្រាកឱ្យបានគ្រប់គ្រាន់ ប្រសិនបើអ្នកមានរោគសញ្ញាផ្តាសាយ។
  • ហៅទូរស័ព្ទទៅគ្រូពេទ្យ ប្រសិនបើអ្នកវិវត្តជាគ្រុនក្តៅហើយអ្នកមានជំងឺមហារីក។
  • ប្រើថ្នាំប្រឆាំងវីរុស ដើម្បីព្យាបាលជំងឺផ្តាសាយ។
  • ញ៉ាំអាហារមានសុខភាពល្អ។
  • ញ៉ាំទឹកឱ្យបានច្រើន៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង