គេនិយាយថា អ្នក គឺជាអ្វីដែលអ្នកញ៉ាំ។ ហើយគ្មានកន្លែងណាដែលងាយមើលឃើញជាងអ្វីដែលនៅលើធ្មេញរបស់អ្នកនោះឡើយ។ នោះដោយសារតែអាហារ និងភេសជ្ជៈជាច្រើនអាចបង្កឲ្យមានកំណកបន្ទះ ដែលធ្វើឲ្យខូចធ្មេញធ្ងន់ធ្ងររបស់អ្នក។

កំណកបន្ទះធ្មេញ គឺជាដុំកំណកស្អិតដែលពោរពេញដោយបាក់តេរី ដែលរួមចំណែកដល់ជំងឺអញ្ចាញធ្មេញ និងធ្មេញពុក។ បន្ទាប់ពីអ្នកញ៉ាំអាហារសម្រន់ ឬអាហារដែលមានជាតិស្ករ នោះស្ករធ្វើឲ្យបាក់តេរីបញ្ចេញអាស៊ីត ដែលវាយប្រហារលើធ្មេញ ហើយបង្កជារន្ធ ឬប្រហោងធ្មេញ។

យោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យ និងការពារជំងឺឆ្លងបានឲ្យដឹងថា ជំងឺពុកធ្មេញ គឺជាជំងឺរ៉ាំរ៉ៃដែលកើតលើមនុស្សភាគច្រើនមានអាយុពី ៦ ទៅ ១៩ ឆ្នាំ។ វាបណ្តាលឲ្យមានផលវិបាកដូចជាការឈឺចាប់ បញ្ហាក្នុងការទំពារអាហារ និងខ្ទុះជាដើម។ ហើយប្រសិនបើអ្នកមិនដុសធ្មេញឫទាត់ធ្មេញរបស់អ្នក នោះកំណកបន្ទះរបស់អ្នកនឹងរឹងហើយធ្ងន់ធ្ងរជាងមុនពីមួយថ្ងៃទៅមួយថ្ងៃ។

ក្រៅពីការដុសធ្មេញរបស់អ្នកយ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃ ការរូសធ្មេញ និងការទៅជួបពេទ្យធ្មេញជាទៀងទាត់ សូមចៀសវាង ឬកំណត់ការញ៉ាំអាហារមួយចំនួនដែលនៅខាងក្រោម ៖

  • ស្ករ
  • នំបុ័ង
  • គ្រឿងស្រវឹង
  • ភេសជ្ជៈមានជាតិកាបូនច្រើន
  • ទឹកកក
  • អាហារមានជាតិជូរ
  • ដំឡូងបារាំង
  • ផ្លែឈើស្ងួត៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង