ភេសជ្ជ​ប៉ូវ​កម្លាំង (energy drink)

ទោះបីជាធម្មតាវាមិនផ្ទុកកាឡូរីមួយតោនក៏ដោយ ក៏ការញ៉ាំភេសជ្ជៈប្រភេទនេះនឹងធ្វើឱ្យអ្នកមានជាតិស្ករច្រើនក្នុងរាងកាយ  ហើយមិនមែនជាអ្វីដែលរាងកាយរបស់យើងត្រូវការជាប្រចាំនោះទេ។ កុំញ៉ាំវាញឹកញាប់ពេក។ វាគ្រោះថ្នាក់ណាស់ចំពោះសុខភាពរបស់អ្នក។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ភេសជ្ជៈបែបជាកាហ្វេ

មនុស្សភាគច្រើនចូលចិត្តញ៉ាំអ្វីដែលមើលទៅហៃសូ ដូចជាការញ៉ាំកាហ្វេក្រឡុកម៉ាកល្បីៗជាដើម។ តើអ្នកដឹងទេថា នៅក្នុងនោះមានអ្វីខ្លះ? ប្រាកដណាស់ វាផ្សំពីទឹកដោះគោ និងកាហ្វេ ប៉ុន្តែភាគច្រើន គឺមកពីជាតិស្ករដែលបន្ថែមរហូតដល់ជិតមួយភាគបីនៃកែវកាហ្វេរបស់អ្នក។ ការញ៉ាំផ្អែមៗបែបនេះរាល់ថ្ងៃនឹងធ្វើឱ្យអ្នកប្រឈមមុខខ្ពស់ទៅនឹងជំងឺទឹកនោមផ្អែម។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

ភេសជ្ជៈកីឡា

ប្រសិនបើអ្នកកំពុងហ្វឹកហាត់កីឡាម៉ារ៉ាតុង នោះវាសមហេតុផលហើយ ដែលអ្នកគួរញ៉ាំទឹកមួយនេះមួយដប។ ជាតិស្ករអាចជួយរក្សាថាមពលរបស់អ្នកក្នុងពេលហាត់ប្រាណ។ ប៉ុន្តែ ប្រសិនបើអ្នកអង្គុយនៅតុធ្វើការរបស់អ្នកពេញមួយថ្ងៃ អ្នកមិនត្រូវការជាតិស្ករ និងកាឡូរីបន្ថែមទេ។ ប្រសិនបើអ្នកមិនបានហ្វឹកហាត់កីឡាធ្ងន់ធ្ងរ ឬការបញ្ចេញកម្លាំងថាមពលខ្លាំងក្លា អ្នកមិនចាំបាច់ទទួលទានភេសជ្ជៈកីឡាទេ។ ទោះបីជាអ្នកហាត់ប្រាណ ៣ ទៅ ៥ ថ្ងៃក្នុងមួយសប្តាហ៍ជាប្រចាំក៏ដោយ ការបន្ថែមជាតិទឹកជាមួយទឹកធម្មតា គឺគ្រប់គ្រាន់សម្រាប់អ្នកហើយ៕